លោក Wang Yi ជួបពិភាក្សាការងារតាមទូរស័ព្ទ​ជាមួយលោក​ Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ : លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ និងជារដ្ឋមន្ត្រីការបរទេសចិន​ បាន​ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពី​ថ្ងៃទី ២ ខែកុម្ភៈ តាមការ​ណាត់​​។

លោក Araqchi បានជម្រាបជូនលោក Wang Yi អំពីសភាពការណ៍​វិវឌ្ឍថ្មីបំផុតក្នុងតំបន់ ដោយកត់សម្គាល់ថា ខណៈពេលដែលការចរចារវាង​អ៊ីរ៉ង់ និង​អាមេរិកទទូលបាន​វឌ្ឍនភាព​ការងារល្អប្រសើរ ប្រតិបត្តិការ​ពាក់ព័ន្ធ​របស់សហរដ្ឋអាមេរិក​បានរំលោភលើច្បាប់អន្តរជាតិ​ និង ខ្សែ​បន្ទាត់​ក្រហមរបស់អ៊ីរ៉ង់។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងខិតខំប្រឹង​ប្រែង​ការពារខ្លួនឱ្យ​អស់​ពី​លទ្ធភាព​ ហើយសង្ឃឹមថា ចិននឹងដើរតួនាទីក្នុងការបន្ធូរបន្ថយភាពតានតឹង។

ជា​ការ​ឆ្លើយ​តប​ លោក Wang Yi បានបញ្ជាក់ជាថ្មីម្តងទៀតថា ភាគី​ចិន​យកចិត្តទុកដាក់ចំពោះ​​ចំណង​​មិត្តភាពប្រពៃណីរវាងចិន និងអ៊ីរ៉ង់ និង​គាំទ្រ​អ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ សេចក្តីថ្លៃថ្នូរ​ និងសិទ្ធិស្របច្បាប់របស់ខ្លួន​។ ប្រទេសចិនបាន​ដាស់​តឿន​​​ឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់​ប្រតិបត្តិការយោធា​ជាបន្ទាន់​ ​ដើម្បី​ជៀសវាង​ការឡើង​កម្តៅ​បន្ថែមទៀតនៃស្ថានការណ៍​ក្នុងតំបន់​ ​ជឿជាក់​ថា អ៊ីរ៉ង់នឹងរក្សាស្ថិរភាព​ និង​យកចិត្តទុកដាក់ចំពោះក្តី​កង្វល់​របស់ប្រទេសជិតខាង​​​​ ​​​​និង​ធានាសុវត្ថិភាព​របស់បុគ្គលិក និងស្ថាប័ន​ចិន។ អ៊ីរ៉ង់បានបញ្ជាក់ថា ​​នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បី​ធានាសុវត្ថិភាព​របស់ពលរដ្ឋ និងស្ថាប័នចិននៅក្នុងប្រទេសអ៊ីរ៉ង់៕

...

ប្រភព ,: (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print