នគរបាលស្រុកគងពិសីឃាត់ខ្លួនក្មេងប្រុសម្នាក់អាយុ ១៤ឆ្នាំបង្ហោះម៉ូតូមើលផ្លូវសាធារណៈយកទៅអប់រំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការអនុវត្ដជាប្រចាំមិនលេីកលែងចំពោះក្រុមក្មេងទំនេីងក្នុងខេត្ដកំពង់ស្ពឺ​ ។

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានបញ្ជាឱ្យគ្រប់បណ្ដាប៉ុស្ដិ៍ទាំងអ​ស់ត្រូវបន្ដសហការជាមួយលោកគ្រូ-អ្នកគ្រូ​ ទទួលព័ត៌មា​នលេីសិស្សដែលមិនចូលរៀននិងគេចពីការសិ​ក្សា នាំគ្នាជក់ បារីអេឡិចត្រូនិក​ (​E-Cigarette) ឬដេី​រលេងបង្ហោះម៉ូតូ​ តាមសួនផ្លូវសាធារណៈ​ ។

ជាក់ស្ដែងថៃ្ងទី៣​ ខែមីនា​ ឆ្នាំ២០២៦កំលាំងនគរបាលឃាត់ករណីក្មេងទំនើង នៅចំណុចដីឡូតិ៍ ភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងបង្ហោះម៉ូតូ ឃាត់​បាន១នាក់ឈ្មោះ ហង្ស រ៉ាម៉ូន ភេទ ប្រុស អាយុ​១៤ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែន​ដី ស្រុកសំរោ​ង​ទង ខេត្តកំពង់ស្ពឺ ម៉ូតូ១គ្រឿងម៉ាក​super pro ពណ៌ខ្មៅ សេរីឆ្នាំ២០​២៥ ចំណែកបក្ខពួក ឈ្មោះ ពុធ ផានុន ភេទ ប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងដំរី ឃុំសែនដីស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកជិះពីក្រោយ (គេចខ្លួន) សមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគបាលស្រុកដើម្បីសួរនាំបន្តនិតិវិធី ។

ជាវិធានការចំពោះ​ មុខសញ្ញាក្មេងទំនើង​ បានអនុវត្តគោលការណ៍​៖
– កោរសក់ពុះជើងក្អែកធ្វេីពលកម្ម
– ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត

...

ដកហូតមធ្យោបាយម៉ូតូ​ មួយគ្រឿងភ្នំពេញ​1LZ​.0​0​72 ធ្វើសកម្មភាពរក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុករយ:ពេល៩០ថ្ងៃ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print