ខេត្តកំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការអនុវត្ដជាប្រចាំមិនលេីកលែងចំពោះក្រុមក្មេងទំនេីងក្នុងខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាឱ្យគ្រប់បណ្ដាប៉ុស្ដិ៍ទាំងអស់ត្រូវបន្ដសហការជាមួយលោកគ្រូ-អ្នកគ្រូ ទទួលព័ត៌មានលេីសិស្សដែលមិនចូលរៀននិងគេចពីការសិក្សា នាំគ្នាជក់ បារីអេឡិចត្រូនិក (E-Cigarette) ឬដេីរលេងបង្ហោះម៉ូតូ តាមសួនផ្លូវសាធារណៈ ។
ជាក់ស្ដែងថៃ្ងទី៣ ខែមីនា ឆ្នាំ២០២៦កំលាំងនគរបាលឃាត់ករណីក្មេងទំនើង នៅចំណុចដីឡូតិ៍ ភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងបង្ហោះម៉ូតូ ឃាត់បាន១នាក់ឈ្មោះ ហង្ស រ៉ាម៉ូន ភេទ ប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ូតូ១គ្រឿងម៉ាកsuper pro ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ចំណែកបក្ខពួក ឈ្មោះ ពុធ ផានុន ភេទ ប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងដំរី ឃុំសែនដីស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកជិះពីក្រោយ (គេចខ្លួន) សមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគបាលស្រុកដើម្បីសួរនាំបន្តនិតិវិធី ។
ជាវិធានការចំពោះ មុខសញ្ញាក្មេងទំនើង បានអនុវត្តគោលការណ៍៖
– កោរសក់ពុះជើងក្អែកធ្វេីពលកម្ម
– ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត
ដកហូតមធ្យោបាយម៉ូតូ មួយគ្រឿងភ្នំពេញ1LZ.0072 ធ្វើសកម្មភាពរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយ:ពេល៩០ថ្ងៃ៕










