លោកត្រាំ អះអាងថា អ៊ីរ៉ង់ កំពុងអស់ទាំងមីស៊ីលបាញ់ អស់ទាំងកន្លែងបាញ់

ចែករំលែក៖

អន្តរជាតិ : ស្របពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើងៗ ដោយអ៊ីរ៉ង់ បើកការវាយប្រហារលើប្រទេសជាច្រើនដែលមានមូលដ្ឋានយោធាអាមេរិកនោះ ពេលនេះមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ អះអាងថា ទីក្រុងតេហេរ៉ង់ កំពុងអស់មីស៊ីលបាញ់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Politico ផ្សាយកាលពីថ្ងៃអង្គារទី៣ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក និយាយថា៖ «របបអ៊ីរ៉ង់ កំពុងត្រូវកម្ទេចយ៉ាងខ្ទេចខ្ទី។ ពួកគេកំពុងតែអស់គ្រាប់ ហើយក៏កំពុងតែអស់កន្លែងសម្រាប់បាញ់មីស៊ីលដែរ ពីព្រោះពួកគេកំពុងត្រូវបានបំផ្លាញយ៉ាងដំណំ»។

ការបញ្ជាក់របស់លោកត្រាំ កើតឡើងស្របពេលកងកម្លាំងការពារអ៊ីស្រាអែល IDF ក៏អះអាងដែរថា ចាប់តាំងពីខ្លួនរួមដៃជាមួយអាមេរិក បើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់មក មានឧបករណ៍បាញ់មីស៊ីលប្រមាណ ៣០០គ្រឿង ត្រូវបានបំផ្លាញ៕

...

ប្រភព៖ Politico

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print