សាខាសាលាបញ្ញាសាស្ត្រអន្តរជាតិប្រកាសលែងទទួលស្គាល់នាយកប្រតិបត្តិពីរនាក់​ ឈ្មោះ​ កុល​ ចិន្ដា​ និងឈ្មោះ​ ហុីម​ ហុកលេង​​ បានរំលោភលេីទំនុកចិត្ត​ កិបកេង​លុយ​ លួចបន្លំ​ បោក​ជាប្រព័ន្ធ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមសេចក្តីប្រកាសរបស់សាលាបញ្ញាសាស្រ្ដអន្តរជាតិ​ បានឲ្យដឹងថា​ ចាប់ពីពេលនេះទៅ​ ឈ្មោះ កុល​ ចិន្ដា​ និង ឈ្មោះ​ ហុីម​ ហុកលេង​ ត្រូវបានបញ្ឈប់​ពីតួនាទី​ សាសាបញ្ញាសាស្រ្ដអន្តរជាតិទី5 និងសាខាផ្សេងទៀត​ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាបញ្ញាសាស្រ្ដអន្តរជាតិ​ បានបន្ថែមទៀតថា​ ឈ្មោះ​ កុល​ ចិន្ដា​ និងបក្សពួក​ ឈ្មោះ​ ហុីម​ ហុកលេង​​ ដែលយេីងជួល​សុីប្រាក់ខែ មកគ្រប់គ្រងអាជីវកម្មសាលា​ ប៉ុន្ដែជាច្រេីនឆ្នាំមកនេះ​ ឈ្មោះ​ កុល​ ចិន្ដា​ និងបក្សពួក បានប្រព្រឹត្តអំពេីមិនគប្បីមកលេីចៅៗ​ ដែលបំពានស្រស់ៗ​លេីការគ្រប់គ្រង​អាជីវកម្មសាលា​ អាងយ៉ាងផ្ដាច់មុខ​ បានរំលោភលេីទំនុកចិត្ត​ កិបកេង​លុយ​ លួចបន្លំ​ បោក​ ជាប្រព័ន្ធ​ អាងយ៉ាងសព្វគ្រប់បែបយ៉ាង​ លេីអាជីវកម្ម​ សាលាបញ្ញាសាស្រ្ដអន្តរជាតិចំការដូងសាខាទី5 និងសាខាផ្សេងទៀត។

សេចក្តីបក្រតកាសបញ្ជាក់ថា​ ក្នុងនាមយើងខ្ញុំជាប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល និងអ្នកតំណាង ឱ្យម្ចាស់ភាគហ៊ុននៃ សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥ និងហាងបញ្ចាំ បុល្លិកា សូមជម្រាបជូនថា ចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នេះតទៅ លោកស្រី កុល ចិន្តា និងលោក ហ៊ឹម ហុកលេង ត្រូវបានម្ចាស់ភាគហ៊ុន ដែលមានភាគហ៊ុន សរុបជាង ៩០% បញ្ឈប់តួនាទីជានាយិកា និងនាយករង នៃសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥ និងហាងបញ្ចាំ បុល្លិកា។ កន្លងទៅ លោក-លោកស្រី គ្រប់គ្រងចំណូលចំណាយលើសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥ និងហាង បញ្ចាំ បុច្ឆិកា ដោយគ្មានតម្លាភាព មិនប្រើប្រាស់គណនីធនាគាររួមដែលបានកំណត់ (ប្រើតែគណនីធនាគារផ្ទាល់ខ្លួន) មិនប្រជុំក្រុមប្រឹក្សាភិបាល និងប្រើប្រាស់សិទ្ធិដោយបំពាន អាងយ៉ាងផ្តាច់មុខ យកធ្វើជាម្ចាស់កម្មសិទ្ធិលើអាជីវកម្ម សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥ និងហាងបញ្ចាំ បុច្ឆិកា ទាំងដែល លោក-លោកស្រី មានភាគហ៊ុនមិនដល់ ១០% នៃភាគហ៊ុនសរុបផង ។ គិតចាប់ពីបើកអាជីវកម្ម រហូតដល់បច្ចុប្បន្ន លោក-លោកស្រី មិនបានធ្វើសវនកម្មហិរញ្ញវត្ថុ និងមិនបានបែងចែកភាគលាភឱ្យទៅម្ចាស់ភាគហ៊ុនដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង រួមទាំងឈប់បង់ប្រាក់កម្ចីទៅ ធនាគារ ជាហេតុធ្វើឱ្យធនាគារដាក់ពាក្យបណ្តឹងទាមទារប្រាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលប្រឈមនឹងការរឹប អូសលក់អគាររបស់សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥ ។

ផ្អែកតាមការប្រជុំវិសាមញ្ញម្ចាស់ភាគហ៊ុន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដែលមានម្ចាស់ភាគហ៊ុនចំនួន ២២ រូប ស្មើនឹងជាង ៩០% នៃភាគហ៊ុនសរុប បានបោះឆ្នោតសម្រេចជាឯកច្ឆន្ទ បញ្ឈប់លោកស្រី កុល ចិន្តា ពីតួនាទី ជានាយិកា និងលោក ហ៊ឹម ហុកលេង ពីតួនាទីជានាយករង នៃសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥ និងអ្នកគ្រប់គ្រងហាងបញ្ចាំ បុល្លិកា គិតចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នេះតទៅ។ ការណ៍នេះ លោក-លោកស្រី ត្រូវ ប្រគល់មូលធន (ជាប្រាក់, សម្ភារៈ, កិច្ចសន្យា/ព្រមព្រៀង, ធនធានមនុស្ស, ប្រព័ន្ធគ្រប់គ្រង, ផ្សេងៗទៀត) និងសំណុំ ឯកសារហិរញ្ញវត្ថុ, រដ្ឋបាល និងឯកសារប្រតិបត្តិការពាក់ព័ន្ធទាំងអស់ មកឱ្យប្រធានក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រង និងរៀបចំរចនាសម្ព័ន្ធជាថ្មី។ ការពិតមានតម្លៃជាកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មនុស្សពិត ឥតប្រកែកបាន។

សេចក្តីហេតុដូចបានជម្រាបជូនខាងលើ សូម លោកស្រី កុល ចិន្តា និងលោក ហ៊ឹម ហុកលេង អនុវត្តតាមការ សម្រេចចិត្តរបស់ម្ចាស់ភាគហ៊ុន និងត្រូវចាកចេញពីការគ្រប់គ្រងសាលា និងហាងបញ្ចាំ ចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៦ នេះតទៅ។

...

យើងខ្ញុំសង្ឃឹមថា លោកស្រី កុល ចិន្តា និងលោក ហ៊ឹម ហុកលេង មានការទទួលខុសត្រូវខ្ពស់ប្រកបដោយ សេចក្តីថ្លៃថ្នូរ និងមានសុចរិតភាព អនុវត្តតាមសេចក្តីសម្រេចម្ចាស់ភាគហ៊ុន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print