កម្ពុជាមិនទាន់មានកីឡាការិនីទូកកានូកាយ៉ាកសម្រាប់ហ្វឹកហាត់និងប្រកួតឡើយ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងការប្រកួតប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ និងការប្រកួត ទូកកានូកាយ៉ាកជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ២០១៦នេះ វិញ្ញាសាប្រណាំង ទូកកានូកាយ៉ាកសម្រាប់កីឡាករគឺមិនមាន តែវត្តមាននៅក្នុងការប្រកួតនេះឡើយ ខណៈដែលវិញ្ញាសាប្រណាំងទូកប្រពៃណី គឺមានកីឡាការិនីចូលរួមយ៉ាងផុសផុលនោះ ។

កង្វះខាតកីឡាការិនីប្រណាំងលើវិញ្ញាសាមួយនេះត្រូវបានលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាបានពន្យល់ថា ធនធានកីឡាការិនីទូកកានូកាយ៉ាកមិនទាន់មាននៅឡើយទេសម្រាប់កម្ពុជា ដោយសារវិញ្ញាសាមួយនេះវាពិបាកណាស់សម្រាប់កីឡាការិនីកម្ពុជាធ្វើការហ្វឹកហាត់ឬប្រណាំង ព្រោះវាចាំបាច់ត្រូវប្រើកម្លាំងក្នុងការអុំឬបញ្ជាវា ។

លោក បឹង គឹមតោ បានបន្តថា នៅក្នុងការ ប្រណាំងនេះគឺបានបែងចែកទូកប្រណាំងជា២ប្រភេទទូកសម្រាប់ទូកប្រពៃណីខ្នាតអន្តរជាតិមាន៨វិញ្ញាសា ក្នុងនោះមាន ចំណុះ២២នាក់បុរស-នារីអុំចម្ងាយ១.០០០ ម៉ែត្រ, ចំណុះ២២នាក់បុរសនារីអុំ៥០០ ម៉ែត្រ, ចំណុះ១២នាក់អុំ១០០០ម៉ែត្រ បុរស-នារី, ចំណុះ១២នាក់ បុរស-នារី អុំចម្ងាយ៥០០ម៉ែត្រ។ រីឯទូកកានូកា យ៉ាក មាន៦វិញ្ញាសាប្រណាំងចម្ងាយ ២០០ម៉ែត្រ C1 K1 K2 ចម្ងាយ៥០០ម៉ែត្រ C1 K1 K2 ។

លោកបន្ថែមថា ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣នឹងត្រូវប្រមូលផ្តុំហ្វឹកហាត់ជាក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ពិសេសត្រៀមហ្វឹកហាត់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិនិងការប្រកួត ទូកកានូកាយ៉ាកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦នឹងប្រព្រឹត្តទៅនៅដងទន្លេបាសាក់ក្រុងតាខ្មៅខេត្តកណ្តាលដែល ការប្រកួតនោះមានរយៈពេល៧ថៃ្ងចាប់ផ្តើមពីថៃ្ងទី២២ ខែកញ្ញារហូតដល់ថៃ្ងទី២៨ ខែ កញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ ការប្រកួតនេះក៏មានការប្រគំតន្រ្តីជុំមិត្តដើម្បីបង្ក បរិយាកាសឲ្យមានភាពសប្បាយរីករាយ ផងដែរ ៕

beoung-kimto1

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print