អន្តរជាតិ : កិច្ចប្រជុំលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤បានប្រារព្ធបើកនៅប៉េកាំងកាលពីថ្ងៃទី ៥ ខែមីនា។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានផ្តោតសំខាន់លើការរៀបចំផែនការនវានុវត្តន៍បច្ចេកវិទ្យា ដែលត្រូវបានលើកឡើងក្នុងសេចក្តីព្រាងផែនការជាតិ ៥ ឆ្នាំទី ១៥ និងរបាយការណ៍ការងាររដ្ឋាភិបាលចិន ដោយបានសម្គាល់ឃើញថា ប្រទេសចិនបានចាត់ទុកការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីជាកម្លាំងនាំមុខ ដោយបានចាត់ទុកបច្ចេកទេសឈានមុខដូចជាបញ្ញាសិប្បនិម្មិត ការគណនាកង់ទិច មនុស្សយន្តរូបរាងមនុស្សជាដើមក្នុងឋានៈស្នូលនៃសភាពការណ៍អភិវឌ្ឍជាតិជាទូទៅ ផែនការយុទ្ធសាស្ត្រកំណត់គោលដៅច្បាសលាស់ និងរៀបចំវិធានការជាក់ស្តែង ដែលបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុសមុតក្នុងការពន្លឿនការសម្រេចការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ដោយស្វ័យភាពឱ្យកាន់តែខ្លាំងក្លា៕
ប្រភព : (CCFR)









