អតីតខ្សែបម្រើក្រុម Manchester United កីឡាករ Jesse Lingard បានចូលរួមជាមួយក្លឹប Corinthians សម្រាប់រយៈពេលនៅសល់នៃឆ្នាំ 2026 បន្ទាប់ពីរយៈពេលពីរឆ្នាំនៅក្លឹប FC Seoul នេះបើយោងតាមក្លឹបបាល់ទាត់កំពូលរបស់ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃសុក្រ។
កីឡាករជម្រើសជាតិអង់គ្លេសដែលបានឆ្លងកាត់សាលាយុវជនរបស់ Man Utd និងឈ្នះពានរង្វាន់ FA Cup, League Cup និង Europa League នៅក្លឹបបានផ្លាស់ទៅកូរ៉េខាងត្បូងនៅឆ្នាំ 2024 បន្ទាប់ពីរដូវកាលនៅ Nottingham Forest ដែលគាត់មិនបានស៊ុតបញ្ចូលទីបានមួយគ្រាប់ ក្នុងការបង្ហាញខ្លួន 17 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ។
Lingard វ័យ 33 ឆ្នាំស៊ុតបញ្ចូលទីបាន 16 គ្រាប់សម្រាប់ក្លឹបនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។
បទពិសោធន៍ពិសេសមួយឥឡូវនេះកំពុងរង់ចាំ Lingard នៅទូទាំងមហាសមុទ្រអាត្លង់ទិក។
មិនត្រឹមតែប៉ុណ្ណោះ កីឡាករ Lingard នឹងក្លាយទៅជាកីឡាករបាល់ទាត់អង់គ្លេសដំបូងគេដែលមានវត្តមាននៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រេស៊ីល៕










