រថយន្តកែច្នៃបុករថយន្តតូរីសពីក្រោយរុញទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់​

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកែច្នៃមួយគ្រឿងដឹកដែកជ្រុលបុករថយន្តតូរីសពីក្រោយបណ្តាលឱ្យរថយន្តជ្រុលទៅបុកម៉ូតូស្កូបពីទៀតបណ្តាលឱ្យភាគីម៉ូតូងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅ មន្ទីរពេទ្យ​ កាលពី​វេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃ ទី០៩ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ចាន់ មួយខេង ភេទស្រី  អាយុ៣៨ឆ្នាំ រងរបួស បែកជង្គង់ និងបែកសាច់ខ្នងជើងខាងឆ្វេង មានអាសយដ្ឋាននៅ  ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ភាគីទាំង៣ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិដៅពីត្បូងទៅជេីង។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែភាគីខាងរថយន្តកង់បីកែច្នៃដឹកដែកបេីកលឿនជ្រុលបុកពីក្រោយរថយន្តតូរីស​ ហេីយរថយន្តតូរីសក៏បន្តជ្រុលបុកម៉ូ​តូស្កុបពីទៀតបណ្តាលឱ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម​ ចំណែកមធ្យិបាយទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការកដ្ឋាននគរបាលខណ្ឌកំបូលរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print