ជប៉ុនបានរក្សាភាពល្អឥតខ្ចោះក្នុងវគ្គចែកពូលនៃ Asian Cup នារី ខណៈដែលពួកគេបានយកឈ្នះ 4-0 លើក្រុមវៀតណាម ដែលបានធ្លាក់ចេញពីការប្រកួត ចំណែកតៃវ៉ាន់ទទួលបានចំណាត់ថ្នាក់លេខ 2 ក្នុងពូល C ជាមួយនឹងជ័យជម្នះ 3-1 លើប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ។
វៀតណាមដែលបានបញ្ចប់ដោយទទួលបានបីពិន្ទុឈរនៅបាតតារាងនៃក្រុមចំណាត់ថ្នាក់លេខ 3 ក្នុងពូល ដោយ អូប៊េគីស្ថាននិងហ្វីលីពីនបានឡើងទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រដោយសារតែភាពខុសគ្នានៃគ្រាប់បាល់ល្អជាង។
តៃវ៉ាន់ នឹងត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកចិន នៅវគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ មួយថ្ងៃមុនពេលជប៉ុនប៉ះហ្វីលីពីន។
...
ចំណែកម្ចាស់ផ្ទះអូស្ត្រាលីនឹងត្រូវជួបកូរ៉េខាងជើង។ ជើងជើងរងឯកឆ្នាំ2022កូរ៉េខាងត្បូងត្រូវប៉ះអូប៊េគីស្ថាន៕










