ផឹកស្រាពីរនាក់,ពេលស្រវឹងបងថ្លៃកាប់ប្អូនថ្លៃ ដោយសារខឹងជេរម្រាយម្តាយ

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកត្រាំកក់ឲ្យដឹងនៅថ្ងៃទី ១១ខែមីនាឆ្នាំ២០២៦នេះថា ករណីហិង្សាមួយបានកើត ឡើង ដោយបងថ្លៃធ្វើសកម្មភាពកាប់ប្អូនថ្លៃ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារខឹងប្អូនថ្លៃជេរម្រាយ។

 

ករណីនេះបានកើតឡើហនៅថ្ងៃចន្ទ ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង២២និង២០នាទី ស្ថិតនៅភូមិប្របសៀម ឃុំឧត្តមសុរិយា បង្កដោយជនសង្ស័យ ឈ្មោះ ណុប តឹក ភេទប្រុស អាយុ៥៦ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅភូមិឃុំកើតហេតុ ប្រដាប់ដោយដាវបានធ្វើ សកម្មភាពកាប់ទៅលើឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ ដែលត្រូវជាប្អូនថ្លៃរស់នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

 

ជនដៃដល់ជាបងថ្លៃបានកាប់ត្រូវ១ខ្នងដាវចំក្បាលពីលើផ្នែកខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ដេកសន្លប់បាត់ ស្មារតី ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។

 

មូលហេតុដោយអ្នកទាំង២ផឹកស្រាស្រវឹងហើយជន សង្ស័យខឹងនឹងឈ្មោះ ជា សារ៉ន ដែលជាប្អូនថ្លៃជេរម្រាយម្តាយខ្លួន ។

 

ពេលទទួលបានពាក្យបណ្ដឹងពីឈ្មោះអ៊ុល ស្រីម៉ី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលត្រូវជាកូនជនរងគ្រោះ និងដោយមានបទបញ្ជាពីលោកឧត្តម សេនីយ៍ទោស្នងការនគរបាលខេត្តតាកែវព្រមទាំងដឹកនាំ សម្របសម្រួលនីតិវិធីដោយលោក លីម ហ៊ន ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ។

...

 

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង ១១និង ៣០ នាទីព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណុប តឹក រួមនិងវត្ថុតាង(ដាវ)ដើម្បីយកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print