ជប៉ុនទម្លាក់វៀតណាម តៃវ៉ាន់យកឈ្នះឥណ្ឌា ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ Asian Cup ជាមួយចិន

ចែករំលែក៖

ជប៉ុនបានរក្សាភាពល្អឥតខ្ចោះក្នុងវគ្គចែកពូលនៃ Asian Cup នារី ខណៈដែលពួកគេបានយកឈ្នះ 4-0 លើក្រុមវៀតណាម  ដែលបានធ្លាក់ចេញពីការប្រកួត ចំណែកតៃវ៉ាន់ទទួលបានចំណាត់ថ្នាក់លេខ 2 ក្នុងពូល C ជាមួយនឹងជ័យជម្នះ 3-1 លើប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ។

 

វៀតណាមដែលបានបញ្ចប់ដោយទទួលបានបីពិន្ទុឈរនៅបាតតារាងនៃក្រុមចំណាត់ថ្នាក់លេខ 3 ក្នុងពូល ដោយ អូប៊េគីស្ថាននិងហ្វីលីពីនបានឡើងទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រដោយសារតែភាពខុសគ្នានៃគ្រាប់បាល់ល្អជាង។

 

តៃវ៉ាន់ នឹងត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកចិន នៅវគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ មួយថ្ងៃមុនពេលជប៉ុនប៉ះហ្វីលីពីន។

...

 

ចំណែកម្ចាស់ផ្ទះអូស្ត្រាលីនឹងត្រូវជួបកូរ៉េខាងជើង។ ជើងជើងរងឯកឆ្នាំ2022កូរ៉េខាងត្បូងត្រូវប៉ះអូប៊េគីស្ថាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print