តុលាការ កាត់ទោសអតីតអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង និងបក្ខពួក៤ ពាក់ព័ន្ធពីបទ.ប៉ុនប៉ងសូកប៉ាន់ និងសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សា លាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងពុករលួយ រប ស់អតីតអធិការរងស្រុកបវេល ខេត្តបាត់ដំបង និងបក្ខពួក នាក់ មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទសរុបចំនួន៥ នាក់ ដែលជាប់ពាក់ព័ន្ធពីបទ.ប៉ុនប៉ងសូកប៉ាន់ និងបទ.សម្អាតប្រាក់ ។

 សវនាការបានធ្វើឡើងជាសាធារណៈ មានលោក យ៉ែម តុលា ជាចៅក្រមជំនុំជម្រះ និងលោក ទុង រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខជនជាប់ចោទទាំង៥ នាក់ ៖

១.ឈ្មោះ រ៉ន វាសនា ភេទប្រុស អាយុ៣៨ ឆ្នាំ អតីតជាអធិការរងស្រុកបវេល ខេត្តបាត់ដំបង ។

២.ឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង ភេទប្រុស អាយុ៤៣ ឆ្នាំ អតីត មន្ត្រីនគរបាល ។

៣.ឈ្មោះ ហេង សុខណា ភេទប្រុស អាយុ៤០ ឆ្នាំ ។

៤.ឈ្មោះ មុនី សុខដារ៉ូ ភេទប្រុស អាយុ២៩ ឆ្នាំ ។

៥.ឈ្មោះ សាប់ ភារ៉ន ភេទប្រុស អាយុ៤៥ ឆ្នាំ ។ 

 ជនត្រូវបានទាំង៥ នាក់មានមេធាវីការពារក្តីដោយស្របច្បាប់ ក្រោមការចូលរួមតាមដានស្តាប់ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។ 

 នៅពេលបញ្ចប់ការបើកការសាកសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះ ទៅថ្ងៃក្រោយដោយមិនកំណត់ ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរ បាល២ នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ពន្ធអំពុករលួយ ដោះលែងជនជាតិថៃ ជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ។ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំ បូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានផងដែរថា នៅរសៀលថ្ងៃដដែលនេះ ជនសង្ស័យ២ នាក់ មានឈ្មោះ រ៉ន វាសនា អតីតជាអធិការរង និងម្នាក់ឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង ជាមន្ត្រីនគរបាលត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ.ប៉ុនប៉ងសូកប៉ាន់ និងបទ សម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ក្រោយបញ្ចប់បើកការស៊ើបសួរជនសង្ស័យទាំង២ នាក់ តំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ រួចបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

...

 សូមជម្រាបទៀតថា ក្រោយពេលតុលាការឃុំខ្លួនអតីតអធិការរងស្រុកបវេល ខេត្តដំបង និងមន្ត្រីនគរបាលម្នាក់នោះមក អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបក្ខពួក៣ នាក់ទៀត និងនាំជនជនសង្ស័យយកទៅឃុំខ្លួនបន្តបន្ទាប់ក្នុងសំណុំរឿងតែមួយ ដូច្នោះហើយទើបពេលសវនាការជំនុំជម្រះក្តីពេលនេះ មានជនត្រូវចោទសរុបចំនួន៥ នាក់ឈរក្នុងរង្វង់ក្រចកសេះ ដើម្បីបើកការសាកសួរដេញដោល នោះ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print