ខេត្តកណ្តាល ÷ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនក្នុងករណីបង្កហិង្សាដោយចេតនា និង ដោយប្រើប្រាស់គ្រឿងញៀន) ដោយខឹងបងប្រុសណែនាំពេលខ្លួនកំពុងឈ្លោះប្រកែកក្នុងក្រុមគ្រួសារ ។ ករណីខាងលើនេះ កើតហេតុកាលពីវេលាម៉ោង ១៧ និង១០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ធានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េង ឧត្តម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (បងបង្កើត) មានស្នាមរបួស ហូរឈាមត្រង់គុម្ភត្រចៀកខាងឆ្វេង ។ ចំណែកជសង្ស័យឈ្មោះ ម៉េង ដេត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ (ប្អូនបង្កើត) វិជ្ជមានសារធាតុញៀន ដែលមានទីលំនៅ ជាមួយបងប្រុសបង្កេីតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យកមានបំណែកដុំឥដ្ឋប្រហោងចំនួន១ ដុំ។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ នៅវេលាកើតហេតុ ជនសង្ស័យ បានឈ្លោះប្រកែកគ្នាជាមួយក្រុមគ្រួសារ ពេលនោះជន រងគ្រោះ ក៏បាននិយាយណែនាំឲ្យជនសង្ស័យ។ ស្រាប់ តែជនសង្ស័យខឹងនឹងជនរងគ្រោះ ក៏បានស្ទុះទៅយកដុំឥដ្ឋប្រហោង មកវាយត្រូវចំគុម្ភត្រចៀកខាងឆ្វេងជន រងគ្រោះបណ្តាលឲ្យបែកហូរឈាមឲ្យរងរបួសតែម្តង ។
ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ឃាត់ខ្លួនជន សង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរបន្ត។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕










