អុីរ៉ង់បាញ់មីស៊ីលធុនធ្ងន់ Sejjil ទៅលើអុីស្រាអែលជាលើកដំបូង

ចែករំលែក៖

កងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) បានបើកការវាយប្រហារជាបន្តបន្ទាប់ដោយផ្តោតលើទីតាំងផ្សេងៗនៅក្នុងប្រទេសអុីស្រាអែល រួមទាំងការដាក់ពង្រាយមីស៊ីលយុទ្ធសាស្ត្រឥន្ធនៈរឹង Sejjil ជាលើកដំបូង។

IRGC នៅថ្ងៃអាទិត្យ (ថ្ងៃទី 15 ខែមីនា) បានធ្វើការវាយប្រហារដោយមីស៊ីលសងសឹកលើកទី 54 របស់ខ្លួនប្រឆាំងនឹងអុីស្រាអែល ដែលជាផ្នែកមួយនៃប្រតិបត្តិការ True Promise 4។
យោងតាម IRGC ការវាយប្រហារថ្មីនេះរួមមានការបាញ់មីស៊ីលធុនធ្ងន់ Khorramshahr ដែលបំពាក់ដោយក្បាលគ្រាប់ទម្ងន់ពីរតោន រួមជាមួយមីស៊ីល Khaybar-shekan (Khaybar-buster) មីស៊ីល Qadr និង Emad។
ជាពិសេស IRGC បាននិយាយថា នេះជាលើកដំបូងនៅក្នុងប្រតិបត្តិការនេះ ដែលអុីរ៉ង់បានដាក់ពង្រាយមីស៊ីលផ្លោងឥន្ធនៈរឹង Sejjil ដោយផ្តោតលើមជ្ឈមណ្ឌលបញ្ជាការដែលទាក់ទងនឹងប្រតិបត្តិការកងទ័ពអាកាសអុីស្រាអែល។
យោងតាមសេចក្តីថ្លែងការណ៍របស់ IRGC គោលដៅទាំងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អុីស្រាអែលដែលមានសារៈសំខាន់ចំពោះឧស្សាហកម្មយោធានិងការពារជាតិ ក៏ដូចជាតំបន់ដែលមានកងកម្លាំងយោធាប្រមូលផ្តុំផងដែរ។
ការប្រើប្រាស់មីស៊ីល Sejjil របស់អុីរ៉ង់ត្រូវបានគេមើលឃើញថាជាការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះយោធាដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។ នៅក្នុងការវាយប្រហារពីមុនៗ អុីរ៉ង់បានប្រើប្រាស់មីស៊ីលផ្លោងដូចជា Khorramshahr និង Emad ជាចម្បង ប៉ុន្តែមិនទាន់បានដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះនៅឡើយទេ។

Sejjil គឺជាមីស៊ីលផ្លោងឥន្ធនៈរឹងពីរដំណាក់កាលដែលបង្កើតឡើងដោយអុីរ៉ង់ ហើយត្រូវបានគេស្គាល់ដោយឈ្មោះផ្សេងទៀតដូចជា Sajjil, Ashoura ឬ Ashura។ កំណែ Sejjil-2 ត្រូវបានគេប៉ាន់ប្រមាណថាមានចម្ងាយប្រហែល 2,000 គីឡូម៉ែត្រ និងសមត្ថភាពផ្ទុកប្រហែល 700 គីឡូក្រាម៕ ដោយធីរីណា

...

រូបថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print