ចោរឆក់កាបូបជនបរទេស២នាក់បានសម្រេចហេីយតែត្រូវអ្នកដំណេីរបើករថយន្តដេញបុក ដួលរត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីងបន្ទាប់ពីមាន ជនសង្ស័យ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក់យ៉ាម៉ាហា មកធ្វើសកម្មភាព ឆក់កាបូបពីជនជាតិបរទេសប្រុសស្រី២នាក់នៅក្នុងខណ្ឌដូនពេញ កំពុងតែដើរតាមដងផ្លូវ បានសម្រេចហើយ ព្យាយាមបេីកម៉ូតូរត់គេចខ្លួនដល់ខណ្ឌចំការមន ក៏ត្រូវប្រជាពលរដ្ឋ ដែលឃេីញហេតុការណ៍នោះ បានបើករថយន្ត ដេញបុកម៉ូតូជនសង្ស័យ ឲ្យផ្តួល ហេីយជនសង្ស័យបានរត់ចោលម៉ូតូតែម្តង ។

IMG_1861.JPG

ករណីខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែសីហាឆ្នាំ២០១៥តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវលេខ២៤០ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ជនជាតិបរទេស ប្រុសស្រី២នាក់ កំពុងតែដើរតាមដងផ្លូវ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដេីរ មកដល់ចំណុចផ្លូវកែងលេខ២៤០ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ស្រាប់តែមាន ជនសង្ស័យមាន២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក់យ៉ាម៉ាហា ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1E-3938 មកក្បែរហេីយធ្វើសកម្មភាពឆក់ កាបូបពីជនរងគ្រោះ បានសម្រេចតែម្តង ។

បន្ទាប់ពីឆក់បានសម្រេចហេីយពួកគេព្យាយាមបេីកម៉ូតូរត់គេចខ្លួន ប៉ុន្តែភ្លាម នោះស្រាប់តែមានបុរសម្នាក់ដែលកំពុង បើករថយន្តតាមផ្លូវបានឃេីញក៏បានដេញបុកម៉ូតូជនសង្ស័យរហូតដល់មុខទូតរុស្ស៊ីក្នុងខណ្ឌចំការមន បណ្ដាលឲ្យផ្តួលម៉ូតូហើយរត់ពួកគេរត់ គេចខ្លួនបាត់ស្រមោលនិងបង្កឲ្យមានការភ្ញាក់ផ្អេីលតែម្តង ។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅដល់កន្លែងកើតហេតុ និងយកម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍បណ្ណោះអាសន្ននិងធ្វេីស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដេីម្បីដាក់ទោសតាមច្បាប់ ៕

ដោយ៖ ស ដារ៉ា

IMG_1860.JPG

...

IMG_1859.JPG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print