តារាបាល់ទាត់ដ៏ល្បីឈ្មោះទាំងពីររបស់កម្ពុជា

ចែករំលែក៖

១-អូនតូច​​ កំពុង​​តែ​​ធ្វើ​ឲ្យ​​អ្នក​​ស្នេហា​​វិស័យ​​បាល់​ទាត់​​ ​និង​​អ្នក​លេង​​ហ្វេសបុក​​ភ្ញាក់​ផ្អើល​​ពី​​សមត្ថភាព​របស់​ខ្លួន​

ដោយមាន​មាឌ​តូច​ជាង​គេ​ ទាប​ជាង​គេ ​និង​អាយុ​តិច​ជាង​គេ​ អាត​ អូន​តូចគឺ​ជា​សមាជិក​ជម្រើស​ជាតិ​កម្ពុជា ​អាយុ​ក្រោម​១៦​ឆ្នាំ  ​បាននឹងកំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ ​កីឡា​បាល់ទាត់​និង​ប្រិយមិត្ត​បណ្ដាញ​អ្នក​លេង​ហ្វេស​ប៊ុក​​ កោត​សរសើរ​មិន​ដាច់​ពី​មាត់​អំពី ​ទេពកោសល្យ​របស់​ប្អូន​ ក្នុង​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ AFF U-16 BIDC Championship កន្លងទៅថ្មីៗនេះ។

Feature-oun-toch1
អូន​តូចដែលជាកីឡាករ​ពាក់អាវលេខ១២ ដែលធ្វើអោយប្រទេសកម្ពុជាសរសើរពីទេពកោសល្យរបស់ខ្លួនកាលពីថ្មីៗនេះ

ទោះ​បី​មិន​បាន​រកគ្រាប់បាល់​បញ្ចូល​ទីដោយផ្ទាល់កាលពី​យក​ឈ្នះ​ លើក្រុមជម្រើស​ជាតិ​ហ្វីលីពីន​អាយុ​ក្រោម​១៦​ឆ្នាំ​ក៏​ពិត​មែន ​ប៉ុន្តែ​ទម្រង់​លេង​ស៊ីចង្វាក់​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម ​ជា​អ្នក​ចែក​បាល់​ដ៏​ល្អ​ហើយ​​មួយ​គ្រាប់​បញ្ចូល​ទី​របស់​ ទៀត គឹមហេង​  ក៏​អូន​តូចដែលជាកីឡាករ​ពាក់អាវលេខ១២ ​ជា​អ្នក​បង្កើត​ឱកាស​ដែរ។

ការ ​បង្ហាញ​ជំនាញ​ញាក់​បាល់​ ចែក​បាល់​ទៅ​ឲ្យ​មិត្តរួម​ក្រុម ​រូប​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​ក្នុង​កីឡាដ្ឋាន​ ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេញ​ហ្នឹង​តែ​ម្ដង​ ពិសេស​ឲ្យ​តែ​បាល់​ជាប់​ជើង​របស់​អូន​តូច។

តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​ តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ អូន​តូច​ក៏​ល្បី​ដែរ​ ដោយ​មាន​អ្នក​លេង​ជា​ច្រើន​នាក់​ផុស​​បង្ហោះ​​ សរសេរ​បញ្ចេញ​មតិ​យោបល់​អំពី​សមត្ថភាព​របស់​ប្អូន​។ ឯ​អ្នក​ខ្លះ​ទៀត​បាន​យក​រូប​ថត​របស់​អូន​តូច​មក​ធ្វើ​ជា​រូប​តំណាង​ ប្រូហ្វាល់​និង​ ខូវើហ្វូតូ​របស់​ខ្លួន​ទៀត​ផង អ្នក​ខ្លះ​ចាត់​ទុក​ប្អូន​ជា​ Idol​​ ទៅ​ទៀត។​

អាត​អូន​តូច​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតនគិរី​បាន​ជាប់​តេស្ត​ជា​កីឡាករ​វ័យ​ក្មេង​របស់ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដោយ​ធ្វើ​ការ​ហ្វឹក​ហាត់​នៅ​ទីលាន​មជ្ឈមណ្ឌល​ បាល់ទាត់​បាទី​សម្រាប់​ជា​កីឡាករ​ត្រៀម​ឈុត​ស៊ីហ្គេម​២០២៣។

11831717_963024323741241_8055535582993113500_n

2124

AFF-U16-Cam-0-0-Singa-71

2

-ប្រាក់ មុន្នីឧត្តម

ដោយ កើត​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ​ហើយ​ម្តាយ​ជា​ ស្ត្រី​មេផ្ទះ​។ ឧត្តម ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែល​មាន​ប្អួនៗ​ចំនួន​ពីរ​នាក់​ទៀត​។ ក្នុង​នោះ​ប្អូនប្រុស​របស់​គេ​ក៏​ជា​កីឡាករ​បាល់ទាត់​ផង​ដែរ​។

10013919_1604103499869725_4189454295990100131_n
ប្រាក់ មុនីឧត្តម ជាកីឡាករជម្រើសជាតិ និង​វ័យ​ក្មេង​ឆ្នើម​បំផុតបានធើ្វអោយមហាជនជាច្រើនគោរព ស្រលាញ់ខ្លួន

ថ្មីៗ​នេះ​មហាជន​ជាច្រើន​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​វិស័យ​ បាល់ទាត់​នៅ​ស្រុក​ខ្មែរ​។ ចាប់​អារម្មណ៍​ខ្លាំង ក៏​ដោយសារ​កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​ច្រើន​ជាង​មុន​ក្នុង​ប៉ុន្មាន​ ប្រកួត​ចុងក្រោយ​នេះ ទាំង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ឈុត​ក្រោម​អាយុ​ ២៣ ​ឆ្នាំ​​។

ក្នុង​ចំណោម​កីឡាករ​ឆ្នើមៗ​ទាំងអស់​នោះ​ខ្សែបម្រើ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ដែល​លេង​ឲ្យ​ទាំង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ​ឆ្នាំ និង​ក្រុម​ធំ​កំពុង​ស្ថិត​នៅក្នុង​ចំណាប់​អារម្មណ៍​របស់​មហាជន​ទូទៅ​ទាំង​នៅក្នុង​ស្រុក និង​ក្នុង​តំបន់​។ ឧត្តម បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​ ១២ ហើយ​បាន​ចូល​រៀន​សាកលវិទ្យាល័យ​មួយ​បាន​មួយ​រយៈ។ ​

​ឯ ប្រាក់ មុន្នីឧត្តម ស្ថិត​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ទាំង​បួន (Best Young Player) ប្រចាំ​យុទ្ធនាការ​ស៊ីហ្គេម​លើក​ទី​ ២៨ ដែល​​ទើប​តែ​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​​។ នេះ​បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ​ Football Channel Asia នៅលើ​បណ្តាញ​សង្គម Facebook របស់​ខ្លួន​។

កីឡាករ​វ័យក្មេង​ហើយ​ឆ្នើម​ទាំង​បួន​នៅ​ស៊ីហ្គេម​លើក​ទី​ ២៨ មាន​ ប្រាក់ មុន្នីឧត្តម ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​កម្ពុជា កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​ថៃ Chanathip Songkrasin វ័យ​ ២១ ​ឆ្នាំ ខ្សែ​បម្រើ​វ័យ​ ១៨ ​ឆ្នាំ​របស់​មីយ៉ាន់ម៉ា Sithu Aung និង​ខ្សែ​ការពារ​វ័យ​ ២០ ​ឆ្នាំ របស់​ថៃ Narubadin WeeraWatnodom​។

ប្រាក់ មុន្នីឧត្តម វ័យ ២១ ​ឆ្នាំ របស់​ក្លិប​ស្វាយរៀង​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង ​ព្រឹត្តិការណ៍​ស៊ីហ្គេម​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល ​ទី​ ៣ ​គ្រាប់​អំឡុង​យុទ្ធនាការ​នោះ បើ​ទោះ​បី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ២៣ ​ឆ្នាំ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល បន្ទាប់ពី​ឈ្នះ​១​លើក ស្មើ​១​លើក និង​ចាញ់​២​លើក​ ។

ឧត្តម​ ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចូល​ហាត់​បាល់​ តាំងពី​ខ្លួន​មាន​អាយុ​ ១៣ ​ឆ្នាំ ហើយ​ក៏​ជាប់​ជា​ជម្រើស​ជាតិ​ U13 ​នៅពេល​នោះ​ផង​ដែរ​។តាំងពី​តូច​មក តាំងពី​អាយុ​ ៦-៧ ​ឆ្នាំ ​ចូលចិត្ត​លេង​បាល់​ណាស់​។ ពេល​អាយុ​ ១៣ ​ឆ្នាំ នៅពេល​ដែល​​បាន​ចូល​ក្រុម​​ជម្រើស​ជាតិ ចូល​ហាត់​ជាមួយ​គេ ធ្វើឲ្យ​ កាន់តែ​ស្រឡាញ់ ហើយ​ចង់​ជួយ និង​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​បាន​ជួយ​ប្រទេស​ជាតិ​​ ។

​ចំពោះ​ការ​លេង​វិញ កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​ពេញចិត្ត​លេង​គ្រប់​តួនាទី​ទាំងអស់​ពោល គឺជា​ខ្សែបម្រើ ឬ​ក៏​ខ្សែប្រយុទ្ធ​ក៏​បាន​ស្រេច​តែ​លើ​ការ​ចាត់ចែង​របស់​គ្រូបង្វឹក​។

ដោយ​មាន​ការ​លើក​ទឹកចិត្ត​ពី​ឪពុកម្ដាយ​ពី​គ្រូបង្វឹក និង​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន ឧត្តម បាន​ជួយ​ដល់​ក្រុម​ស្វាយរៀង​ឲ្យ​លើក​ពាន «Hun Sen Cup» ចំនួន​ ៣ ​លើក និង ​«Metfone League» ចំនួន​មួយ​លើក​ផង​ដែរ​។ នៅ​ឆ្នាំ​ ២០១៥   ឧត្តម ក៏​បាន​ទទួល​ស្បែកជើង​មាស​ពី ​«Hun Sen Cup» ផង​ដែរ​។

តាមរយៈ​នេះ​ យើង​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា​ វិស័យ​កីឡាបាល់ទាត់​របស់​កម្ពុជា​ កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ក្នុង​នោះ​មិន​ត្រឹម​តែ​ប្រិយមិត្ត​ក្នុង​ស្រុក​ទេ​ សូម្បី​តែ​ប្រិយមិត្ត​ក្រៅ​ស្រុក​ក៏​មាន​ការ​ចាប់អារម្មណ៍​ដែរ។​ ដូច្នេះ​សូម​បន្ត​ចូលរួម​គាំទ្រ​បន្ត​ទៀត​ទាំងអស់​គ្នា ដើម្បី​ជួយ​លើក​ស្ទួយ​កីឡា​ជាតិ​យើង​ ៕

4-PrakMonyUdom

11390565_1612541462337674_3198752401984220139_n

...

11412168_1610149232576897_6944060836458759125_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print