លោកជៀងអំជំរុញ អោយលោកព្រះរាជអាជ្ញាឡើងថ្មីពន្លឿនរឿងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុមហ៊ុនស៊ុនហ៊ួរបុករថយន្តដឹកកម្មការនីស្លាប់១៩នាក់របួស២០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ហ៊ឹង ប៊ុនជា ព្រះអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងត្រូវបានផ្ទេរភារកិច្ចមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាឧទ្ធរណ៍ខណៈដែលលោក គង់ ច័ន្ទខេមរិទ្ធ ពីចៅក្រមសាលាដំបូងខេត្តកំពង់ចាមត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងជំនួសលោក ហ៊ឹង ប៊ុនជាផងដែរ ។

11800129_1686315131601159_2747256569745456635_n

ការផ្លាស់ប្ដូរមុខតំណែងនេះបានធ្វើឡើងនារសៀលថ្ងៃទី៥ខែសីហាឆ្នាំ២០១៥នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងក្រោមអធិបតីពី លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងលោក ជៀង អំ អភិបាលខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននានាដែលពាក់ព័ន្ធជុំវិញខេត្ត ។

យោងតាមព្រះរាជក្រឹត្យនស/រកត/០៧១៥/៧៣៤ ត្រាស់បង្គាប់មាត្រា១. តែងតាំងនិងផ្ទេរមុខតំណែងព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីខេត្ត លោក ហ៊ឹង ប៊ុនជា ព្រះអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាឧទ្ធរណ៍។ រីឯលោក គង់ ច័ន្ទខេមរិទ្ធ ពីចៅក្រមសាលាដំបូងខេត្តកំពង់ចាមត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងជំនួសលោក ហ៊ឹង ប៊ុនជា។

ក្នុងឪកាសនោះលោកជៀងអំក៏បានជំរុញអោយលោកព្រះរាជអាជ្ញាឡើងថ្មីពន្លឿនរឿងករណីគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី១៩ ឧសភាឆ្នាំ២០១៥ បណ្ដាលអោយកម្មកកម្មការនីស្លាប់១៩នាក់និង រងរបួស២០នាក់។

ព្រោះកន្លងក្រុមហ៊ុនស៊ុនហ៊ួរ មិនព្រមចេញមុខមកទទួលខុសត្រូវក្នុងករណីនេះហេតុនេះលោកអភិបាលខេត្តសូមអោយព្រះរាជអាជ្ញាឡើងថ្មីចាត់វិធានការជាបន្ទាន់ ៕

ដោយ៖ សុធាន

11800307_1686315358267803_8526816505936303708_n

...

11811414_1686315081601164_8034060693587692491_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print