នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ជាពេលវេលាដែលរថក្រោះមានវត្តមាននៅលើផែនដីគម្រប់១០០ឆ្នាំ ។ នៅថ្ងៃនេះ១០០ឆ្នាំមុន រថក្រោះដំបូងគេបង្អស់មានវត្តមាននៅលើពិភពលោក ក្នុងសង្គ្រាមតាមដងទន្លេ Somme ក្នុងប្រទេសបារាំង។
នៅពេលនោះ ទាហ៊ានអង់គ្លេសបានបង្ហាញក្តីសង្ឃឺមថា «នាវាលើគោក»Mark I របស់ខ្លួននិងឆ្លងផុតរនាំង បន្លារដែលទាហ៊ានអាល្លឺម៉ង់បានបង្កើតឡើង។ ប៉ុន្តែដោយសារតែល្បឿនយឺត គឺធ្វើដំណើរបានតែ៣,២គីឡូម៉ែត្រក្នុងមួយម៉ោង គូបផ្សំម៉ាស៊ីមិនសូវល្អ រថក្រោះ Mark I មិនអាចបង្ហាញសមត្ថភាពនៅលើទីលានប្រយុទ្ធបានប្រសើរឡើយ។
អ្នកប្រវត្តិវិទ្យា Paul Jankowski បានសរសេរថា កម្លាំងទាហ៊ានអង់គ្លេសមានរថក្រោះចំនួន៤៩គ្រឿងចូលរួមនៅក្នុងសមរភូមិ ដោយសង្ឃឹថា រថក្រោះទាំងនោះនឹងវាយប្រហារទៅដល់គោលដៅបានឆាប់ជាការគ្រោងទុក។ ប៉ុន្តែ ភាគច្រើននៃរថក្រោះទាំងនោះត្រូវខូចម៉ាស៊ីន មិនអាចធ្វើដំណើរទៅមុខបាន។ រថក្រោះនាពេលនោះធ្វើដំណើរយឺតជាងកម្លាំងទាហ៊ានទៅទៀត ហើយត្រូវសត្រូវបាញ់ចំធុនសាងគឺឆេះតែម្តង។
ប៉ុន្តែរថក្រោះទាំងនោះបានបុកទម្លាក់រនាំងការពាររបស់សត្រូវ បង្កឲ្យសត្រូវមានការខូចខាតយ៉ាងដំណំ។ ប៉ុន្តែរថក្រោះទាំងនោះក៏បានជួយដល់កម្លាំងទាហ៊ានជាច្រើនផងដែរ ដែលទៅលាក់ខ្លួនខាងក្រោយពេលរងការបាញ់ប្រហារ។
ពីរឆ្នាំក្រោយមក សង្គ្រាមAmiens នាថ្ងៃទី៨ ខែសីហា ឆ្នាំ១៩១៨ ទាហ៊ានអង់គ្លេសបានប្រើប្រាស់រថក្រោះរហូតដល់ទៅ៥០០គ្រឿង បំផ្លាញទាំងស្រុងនៅរនាំងជួរមុខរបស់អាល្លឺម៉ង់ ធ្វើឲ្យទាហ៊ានអាល្លឺម៉ង់ហៅថា ជាថ្ងៃខ្មៅបំផុតសម្រាប់ទាហ៊ានអាល្លឺម៉ង់។ ២៥ឆ្នាំក្រោយមក ហ្វាស៊ីតអាល្លឺម៉ង់ឈ្លានពានអឺរ៉ុប ដោយរថក្រោះហើយថ្ងៃនេះរថក្រោះទាំងនោះក្លាយជា អាវុធមិនអាចខ្វះបានសម្រាប់កម្លាំងទាហ៊ានគ្រប់ប្រទេសទាំងអស់។
នៅក្នុងសង្គ្រាមលោកលើកទីពីរ រថក្រោះដើរតួនាទីយ៉ាងសំខាន់បំផុត ជាតំណាងនៃកម្លាំងរបស់ប្រទេសទាំងអស់។
ប្រទេសណាដែលមានរថក្រោះច្រើនជាងគេគឺជាប្រទេសមហាអំណាច។ ក្រោយសង្គ្រាមលោកលើកទីពីរ អាវុធទំនើបៗ ទើបបង្ហាញខ្លួនក្នុងនោះមានយន្តហោះចម្បាំងនិងអាវុធបរមាណូ ។ ក្រៅពីនេះគេបានផលិតមីស៊ីលប្រឆាំងរថក្រោះក្រោយពេលរថក្រោះមិនមានអ្វីបំផ្លាញវាបាននោះ។
រយៈពេល១០០ឆ្នាំរថក្រោះនៅតែរក្សាបានតំណែងនៅក្នុងការការពារជាតិរបស់ប្រទេសទាំងអស់លើពិភពលោក។ បើទោះបីពេលនាំអាវុធបញ្ជាពីចម្ងាយយន្តហោះវាយលុកគ្មានមនុស្សបើកក្តី៕
ប្រែសម្រួល៖ ម៉ែវ សាធី