ខេត្តសៀមរាប៖ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបឲ្យមានប្រសិទ្ធភាពនោះឃើញថាកង កម្លាំងនគរបាលខេត្តសៀមរាបបានចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ទាំងពេលថ្ងៃនិងពេលយប់ជាបន្តបន្ទាប់នៅតាមទីប្រជុំជន រួមទាំងតាមដងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងក្រុងសៀមរាប។
ជាក់ស្តែងលោកវរសេនីយ៍ឯក កែវ រក្សា នាយការិយាល័យនគរបាលសណ្ដាប់ ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តសៀម រាបនិងលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបកាលពី យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានប្រជុំជួរដល់កងកម្លាំងនគរបាលដើម្បីចុះរៀបចំសណ្ដាប់ធ្នាប់លើដងផ្លូវតាមផ្សារ រាត្រីក្នុងតំបន់ផាប់ស្ទ្រីត (PUB STREET) ដែលបងប្អូនអាជីវករដាក់របស់របរតាំង លក់ដូរលើដងផ្លូវបណ្ដាលឲ្យផ្លូវតូចចង្អៀតមានការកកស្ទះចរាចរណ៍ពិបាកធ្វើដំណើរ របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកកម្សាន្តក្នុងតំបន់ខាងលើនេះ(PUB STREET)។ ម៉្យាងវិញទៀតវាក៏ជាកន្លែង ទេសចរណ៍ដ៏សំខាន់មួយសម្រាប់ខេត្តសៀមរាបផងដែរ។
ការចុះរៀបចំសណ្តាប់ធ្នាប់នាពេលនោះឃើញថា កងកម្លាំងនគរបាលយើងបានណែនាំដល់បងប្អូនអាជីវករលក់ដូរគ្រប់ប្រភេទឲ្យបញ្ឈប់យកដងផ្លូវធ្វើអាជីវកម្មតទៅទៀតនិងឲ្យគាត់រើសម្ភារដែលបានដាក់តាំងលក់លើដងផ្លូវចេញ ដើម្បីឲ្យអ្នកថ្មើរជើងអាចដើរឆ្លងកាត់បានស្រួលជៀសវាងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាពីព្រោះការដាក់លក់ដូរលើដងផ្លូវការយកផ្លូវធ្វើជា ចំណតរ៉ឺម៉កចំណតរទេះរុញសម្រាប់លក់ ដូរផ្សេងៗគឺបណ្ដាលឲ្យផ្លូវមួយចំនួនក្នុង តំបន់ផាប់ស្ទ្រីត(PUB STREET) មានការ កកស្ទះនិងបានឲ្យគាត់រុះរើសំយាបដែលលយចេញមកលើដងផ្លូវដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ៕
ដោយ៖ សហការី