ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកCamry ឆ្លាម មួយគ្រឿង បេីកបរដោយបុរសម្នាក់ដែលស្រវឹងស្រា បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្តោះថ្នាក់ដល់មនុស្ស។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១:៤០នាទីយប់ថ្ងៃទី២៦ ខែមិនាឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហើយគេឃើញរថយន្តបង្កម៉ាក camry ឆ្លាមពរស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2Y-3979 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងខណៈពេលបើកមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះដែរម្ចាស់រថយន្តក៏បានបើកទ្វារគេចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

 

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print