មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ÷ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុគណៈជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូនិងរថយន្ត។

 

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 2:00 រំលងអធ្រាត្រឈានចូលថ្ងៃទី 27 ខែមីនាឆ្នាំ 2026 នៅលើផ្លូវ៥០ម៉ែត្រចំណុចស្តុបលាក់គី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថានឹងមុនពេលកើតហេតុគេឃើញមានរថយន្តណាហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 3F 8539 បើកបរតាមបណ្តោយផ្លូវខាងលើលុះដល់ចំណុចកើយហេតុក៏បានបុកគ្នាជាមួយនិង ស៊ុយស៉ីគីនិច ពាក់ស្លាកលេខភ្នំពេញ 1KF 5399 បើកបរដោយយុវជន២នាក់ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទៅលើនេះគេនៅបងទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់ទាំងពីរនាក់នោះនៅឡើយទេ។

 

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅនគរបាលជំនាញផ្នែកចរាចរណ៍រាជធានីភ្នំពេញចុះមកធ្វើការវះវែងនិងប្រគល់សពជូនក្រុមគ្រួសារយកទទួលបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print