ឯណាទៅ ! ទំពាំងស្នងឬស្សី បើក្មេងទំនើងនៅបន្តកើត !

ចែករំលែក៖

ខេត្តស្វាយរៀង : នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ អ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក  បានបង្ហោះសកម្មភាពក្មេងទំនើង ស្មើនឹងផ្ដល់ដំណឹងជូនសមត្ថកិច្ច ដើម្បីស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប ! ក្នុងនោះគេបង្ហោះថា , តើយើងត្រូវរួមគ្នាធ្វើយ៉ាងណា ដើម្បីតម្រង់ទិសក្មេងជំទង់ៗទាំងនេះ ដែលមានច្រើននាក់នៅតាមមូលដ្ឋាន ឲ្យដើរតាមផ្លូវត្រង់មកវិញ។

បើទំពាំងស្អុយបែបនេះកើនឡើងនៅក្នុងសង្គមយើង តើទៅថ្ងៃមុខទៀត វាប្រឈមបញ្ហាអ្វីថែមទៀតសម្រាប់ជាតិ និងធនធានមនុស្សរបស់យើង។

ក្មេងៗដែលអាយុមិនដល់២០ឆ្នាំផង តែបានបង្អួតដាវ បង្អួតកាំបិត និងណាត់កាប់គ្នាដោយគ្មានញញើតច្បាប់អ្វីបន្តិចឡើយ។

ក្រុមស្ទាវៗទាំងនេះ ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អ្នកលេងបណ្តាញសង្គមបានបញ្ជូនទៅស្នងការនគរបាលខេត្តរួចហើយ។ លោកបានបញ្ជាឲ្យកម្លាំងនគរបាលស្រាវជ្រាវ និងចាត់ការក្រុមក្មេងស្ទាវទាំងនេះ។

សូមអាណាព្យាបាលទាំងអស់ជួយបង្កើនការអប់រំមែនទែន កុំឲ្យកូនៗធ្លាក់ក្នុងស្ថានភាពផ្លូវបែបនេះ។ ប៉ុន្តែករណីខ្លះ ក្នុងនាមជាអាណាព្យាបាល ឪពុកម្ដាយ មិនឱ្យកូនប្រព្រឹត្តអំពើបែបនេះទេ កាលៈទេសៈខ្លះ ផ្តើមចេញពីការសេពគប់ ជាមួយនឹងក្រុមក្មេង ស្ថិតក្នុងជាសត្វមមាច ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print