អភិបាលខណ្ឌឫស្សីកែវឲ្យក្រុមហ៊ុនខេអិនស្ថាបនាផ្លូវបេតុងឲ្យបានលឿនដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ធ្វើកិច្ចការរដ្ឋបាលចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រគេតែងអង្កេត ឃើញថា អភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី ក៏ដូចជាមន្រ្តីក្រោមឱវាទរាល់ថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក អស់លោកលោកស្រីតែងយកពេលវេលា ទាំងនោះចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុង មូលដ្ឋានក៏ដូចជាការផ្តល់នូវអំណោយ មនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ។

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដែលចំថ្ងៃកាន់បិណ្ឌទី១លោកជា ពិសី ក៏ ដូចជាចៅសង្កាត់ឫស្សីកែវរួមជាមួយនឹង មន្ត្រីក្រោមឱវាទបានចុះពិនិត្យមើលការ ដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែដែល ភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់វត្តឧត្ត រាវតី ឲ្យបានលឿនងាយស្រួលដល់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោកជា ពិសី បានណែនាំទៅដល់ក្រុម ហ៊ុនខេអិន ត្រូវធ្វើយ៉ាងណាឲ្យគោរពទៅ តាមលក្ខន្តិកៈនិងស្តង់ដារឲ្យបានត្រឹមត្រូវហើយជាមួយគ្នានោះក្រុមហ៊ុនត្រូវបន្លឿនកិច្ចការការចាក់បេតុងឲ្យបានឆាប់រហ័សដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរលើ ដងផ្លូវនេះ។

ផ្លូវបេតុងមួយខ្សែដែលលោកជា ពិសី ចុះពិនិត្យនិងណែនាំឲ្យក្រុមហ៊ុនពន្លឿន កិច្ចការឲ្យបានលឿននោះមានទទឹង៦ ម៉ែត្រ បណ្តោយ១៤៩ម៉ែត្រ កម្រាស់១តឹក កន្លះ និងមានឆ្អឹងដែកក្រាលបាតខាងក្រោម ផងដែរ។

ប្រជាពលរដ្ឋដែលមានទីលំនៅអម សងខាងផ្លូវបេតុងដែលត្រូវបានរៀបចំចាក់ បេតុងនេះបានថ្លែងអំណរគុណដល់អាជ្ញា ធរខណ្ឌ សាលារាជធានីភ្នំពេញ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តីតែងតែគិតគូរ ពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋជានិច្ច៕

chan-4 chan-3 chan-6 chan-5

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print