មុខសញ្ញាចរាចរណ៍គ្រឿងញៀនរត់គេចខ្លួនជាងមួយឆ្នាំត្រឡប់មកវិញត្រូវនគរបាលតាមក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ដែលរត់គេចខ្លួនជាងមួយឆ្នាំត្រូវបាននគរបាលតាមចាប់ប្រគល់ឲ្យតុលាការតាមអំណាចដីការរបស់ចៅក្រមសុើបសួរសាលាដំបូងខេត្ត។

ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃសុភី ឃុំត្រពាំង ស្រុកសំរោងទង ខេត្យកំពង់ស្ពឺ។

លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ រឿន បារាំងហៅហាំង អាយុ៣២ឆ្នាំ ដែលមានទីលំនៅភូមិដក់ពរ ឃុំវល្លិស ស្រុកសំរោងទង ។ ជននេះត្រូវបានកម្លាំងផ្នែកគ្រឿងញៀននឹងផ្នែកព្រហ្មទណ្ឌស្រុកបានឃាត់មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ លេខ១៨២ របស់ចៅក្រមស៊ើបសួរ ជូ លឹមហ៊ាង នៃសាលាដំបូងខេត្តកំពង់ស្ពឺ។

លោកអធិការបន្តថា ជនសង្ស័យរូបនេះមានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរថ្នាំញៀនដែលសមត្ថកិច្ចចាប់កាលពីពេលកន្លងទៅ ហើយជននេះបានរត់គេចខ្លួនអស់រយៈពេលជាងមួយឆ្នាំ ពេលនេះបានត្រឡប់មកវិញក៏ត្រូវសមត្ថកិច្ចរបស់លោកឃាត់ខ្លួនយកទៅប្រគល់ឲ្យសាលាដំបូង ដែលមានលោកចៅក្រម ជូ លឹមហ៑ាង ជាអ្នកចាត់ការ។

លោកអធិការបានបន្តទៀតថា ជននេះបើតាមដឹងគឺជាមេក្លោងដែលធ្វើសកម្មភាពចែកចាយថ្នាំញៀនទូទាំងក្រុងច្បារមន និងស្រុកសំរោងទង រហូតដល់សមត្ថកិច្ចចាប់ខ្លួនបក្ខពួករបស់គេគេក៏រត់គេចខ្លួនបាត់មួយរយៈទើបតែពេលនេះឃើញវិលមកវិញក៏ចាប់តែម្តង។

ប្រជាពលរដ្ឋបានសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះសក្មមភាពផុលផុសរបស់សមត្ថកិច្ចក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលកើតមានក្នុងមូលដ្ឋាន។ ជាងនេះទៅទៀតបានខិតខំមិនខ្លាចនឿយហត់ក្នុងការតាមចាប់មុខសញ្ញាពាក់ព័ន្ឋនឹងថ្នាំញៀនយកទៅប្រគល់ឲ្យស្ថាប័នច្បាប់ចាត់ការ៕

img-20160917-wa0013 img-20160917-wa0012

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print