ខេត្តកណ្តាល៖ គ្រូពេទ្យព្យាបាលជំងឺតាមភូមិម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនសាកសួរ បន្ទាប់ពីព្យាជំងឺអោយស្ត្រីបណ្តាលអោយស្លាប់ កាលពីវេលាម៉ោង២និង៥០នាទី រសៀល្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់ដោយសរស្នាដៃគ្រូពេទ្យតាមភូមិនេះ មានឈ្មោះ ង៉ូ ធីភឿង ភេទស្រី អាយុ៦០ឆ្នាំ ជាជនជាតិវឿតណាម មានទីលំនៅប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ B-4773626 ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ តាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ។
ចំណែកគ្រូពេទ្យដែលព្យាបាលអ្នកជំងឺបណ្តាលអោយស្លាប់នេះមាន ឈ្មោះលី មិន ភេទប្រុស អាយុ៦២ឆ្នាំ ជាជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណខ្មែរ បើកព្យាបាលជំងឺនៅក្នុងភូមិគ្មានច្បាប់អុញ្ញាតិនោះឡើយ ។
លោកវង សែ អធិការងទទួលការងារព្រហ្មទណ្ឌស្រុកៀនស្វាយបានអោយដឹងថា ស្ត្រីរងគ្រោះមានជំងឺប្រចាំកាយពេលមកដល់ស្រុកខ្មែរជំងឺរើឡើងវិញ ។ ដោយមានអាការៈមិនស្រួលខ្លួនជនរងគ្រោះបានទៅអោយគ្រូពេទ្យពិនិត្យនិងព្យាបាលជំងឺនៅក្នុងផ្ទះ ។ ប្រហែលជាប្រតិកម្មថ្នាំជងរងគ្រោះបនដាច់ខ្យល់ស្លាប់នៅក្នុងផ្ទះគ្រូពេទ្យតែម្តង ចំពោះការធ្វើអាជីវកម្មបើកព្យាបាលជំងឺនៅក្នុងភូមិនេះគ្មានច្បាប់អនុញ្ញាតិនោះទេ ។ បើតាមការពិនិត្យរបស់ជំនាញនិងក្រុមគ្រូពេទ្យឃើញថា ជនរងគ្រោះស្លាប់ដោយសារតែគ្រូពេទ្យព្យាបាលគ្មានបច្ចេកទេសត្រឹមត្រូវ មិនមានឧករណ៍គ្រប់គ្រាន់ក្នុងការព្យាបាល ។
បច្ចុប្បន្នគ្រូពេទ្យដែលព្យាបាលធ្វើអោយអ្នកជំងឺស្លាប់នោះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកក្រុមគ្រួសារជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះឡើយ ៕
ដោយ៖ សណ្តោស