- ព្យុះទីហ្វុង Meranti នៅក្នុងប្រទេសចិន
ព្យុះទីហ្វុង Meranti ដែលបានវាយប្រហារ ខេត្តហ្វូជៀន តំបន់ភាគខាងកើតប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ បានបន្សល់អ្នកស្លាប់ ១៤នាក់ និងបាត់ខ្លួន ១៤នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌ មានចិនស៊ិនហួ ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Meranti ជាព្យុះមានឥទ្ធិពលខ្លាំងក្លាបំផុតដែលបានវាយប្រហារ ប្រទេសហ្វុីលីពីន កាលពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នកំពុងបង្កការ បាក់ដីនៅចិនដីគោក ដែលមានកម្លាំងខ្យល់ ២៣០គីឡូម៉ែត្រក្នុង១ម៉ោង ជាមួយនឹងការប៉ាន់ស្មានថា កម្លាំងខ្យល់នឹងមាន រហូតដល់ទៅ ២៨០គីឡូម៉ែត្រក្នុង១ម៉ោង បណ្ដាលឲ្យ ទ្រព្យសម្បត្តិ រដ្ឋ និងឯកជនត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ។
- កូរ៉េខាងជើងប្រឈមនឹងគ្រោះទុរ្ភិក្ស ក្រោយការសាកល្បងគ្រាប់បែកបរមាណូនិងគ្រោះទឹកជំនន់ទ្រងទ្រាយធំបំផុត
បន្ទាប់ពីការសាកល្បងគ្រាប់បែកបរមាណូ កូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរមក ធ្វើឲ្យកូរ៉េខាងជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាកបំផុតដោយសារតែប្រទេសនេះទើបសាកល្បងគ្រាប់បែកបរមាណូ។
គ្រោះមហន្តរាយទឹកជំនន់នៅកូរ៉េខាងជើងក្នុងភាគខាងជើងឆៀងខាងកើត បានបណ្តាលឲ្យមនុស្សស្លាប់ឬបាត់ខ្លួន ជាច្រើនរយនាក់។ គឺជាគ្រោះធម្មជាតិដ៏សម្បើមមួយពុំធ្លាប់មានឡើយ នៅកូរ៉េខាងជើងចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីភា្នក់ងារព័ត៌មាន ផ្លូវការកូរ៉េខាងជើង KCNA។
ទីភ្នាក់ងារ ព័ត៌មាន KCNA ពុំបានរាប់ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះ មហន្តរាយទឹកជំនន់នេះទេ។ ក៏ប៉ុន្តែយោងតាមអ.ស.ប. ជនរងគ្រោះស្លាប់ដោយមហន្តរាយធម្មជាតិនេះ មានចំនួន១៣៨នាក់និងបាត់ខ្លួនជនចំនួន៤០០នាក់ផ្សេងទៀតនៅតាម បណ្តោយទន្លេTumen ។ ទន្លេ Tumen ដែលជាកន្លែងសម្គាល់ព្រំដែនរវាងប្រទេសកូរ៉េខាងជើងនៅលើត្រើយម្ខាង នឹងជាមួយប្រទេសចិននិងរុស្ស៊ីនៅលើត្រើយម្ខាងទៀត។
- ជប៉ុនចូលរួមយាមល្បាតនៅសមុទ្រចិនភាគខាងត្បូង
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក របស់រដ្ឋមន្ត្រីការពារជាតិជប៉ុនលោកស្រី Tomomi Inada បានអំពាវនាវដល់សហ គមន៍អន្តរជាតិមិនត្រូវទុកឲ្យចិនផ្លាស់ប្តូរច្បាប់អន្តរជាតិនោះឡើយ។
រដ្ឋមន្ត្រីការពារជាតិជប៉ុនក៏បានប្រកាស ផងដែរថា ទីក្រុងតូក្យូនឹងបង្កើនសកម្មភាពយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងជាមួយអាមេរិកក៏ដូចជាចូលរួមធ្វើសមយុទ្ធ ទ្វេភាគី ពហុភាគី ជាមួយប្រទេសនៅក្នុង តំបន់។ លោកស្រី Tomomi Inada បន្ត ទៀតថា ជប៉ុននឹងចែករំលែកនូវក្តីបារម្ភជាមួយអាមេរិកសម្រាប់សកម្មភាពរបស់ចិននៅសមុទ្រចិនភាគខាងត្បូងតាមរយៈការយាមល្បាតនៅដែនសមុទ្រនោះ។
លោកស្រីបញ្ជាក់ថា ប្រសិនបើពិភពលោកបោះបង់ចោលការខិតខំផ្លាស់ប្តូរ ទម្រង់ពិភពលោកនោះហើយអនុញ្ញាតឲ្យចិន «កាច់បង្វែរច្បាប់អន្តរជាតិ» ដោយជោគ ជ័យនឹងមានលទ្ធផលអាក្រក់នៅទូទាំង ពិភពលោក។
ឆ្លើយតបទៅនឹងការប្រកាសខាងលើ កម្លាំងទាហានអាមេរិកបានបញ្ជាក់ថា អាមេរិកអបអរសាទរដល់ជប៉ុនដែលបាន ពង្រីកសកម្មភាពដល់សមុទ្រចិនភាគខាងត្បូង។ អាមេរិកនិងជប៉ុននឹងសហការគ្នាក្នុង ការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅទីនោះ។
- ចិនបានព្រមានពីលទ្ធផលអាក្រក់នៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់សម្តេចសង្ឃដាឡៃឡាម៉ា
រដ្ឋាភិបាលចិនបានប្រឆាំងនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់សម្តេចសង្ឃដាឡៃឡាម៉ា ។ ដំណើទស្សនកិច្ចនោះ នឹងធ្វើឲ្យទំនាក់ទំនងរវាងចិនដីគោកនឹងកោះតៃវ៉ាន់កាន់តែអាក្រក់ទៅ។
សារព័ត៌មានស៊ីនហួបានបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Xiaoguang បានប្រកាសនៅក្នុងសន្និសីទកាសែតថា “យើងប្រឆាំងគ្រប់រូបភាពនៃដំណើរទស្សនកិច្ចរបស់ដាឡៃឡាម៉ាទៅកាន់តៃវ៉ាន់ ។ គោលដៅនៃក្រុមជ្រុលនិយមចង់ផ្តាច់ខ្លួនកោះតៃវ៉ាន់បានសហការក្នុងការជួយដល់ទីបេទទួលបានឯករាជ្យ។ សកម្មភាពទាំងនោះនឹងធ្វើឲ្យ
ទំនាក់ទំនងរវាងចិនដីគោកនឹងតៃវ៉ាន់កាន់តែអាក្រក់ថែមទៀត។
ទីបេបានក្លាយជាផ្នែកមួយនៃប្រទេសចិនកាលពីសតវត្សទី១៣ ។ នៅឆ្នាំ១៩៤៩ ទីក្រុងប៉េកាំងនិងទីក្រុង Lhasa បានចុះហត្ថលេខាស្តីពីសន្តិភាពនៅទីបេនៅក្នុងកិច្ចព្រមព្រៀងនោះទីបេបានក្លាយជាផ្នែកមួយនៃប្រទេសចិនដូចជាតំបន់គ្រប់គ្រងស្វយ័តក្រោមរដ្ឋបាលរបស់ទីក្រុងប៉េកាំង។
សម្តេចសង្ឃដាឡៃឡាម៉ាទី១៤បាន ភៀសព្រះកាយចេញពីទីបេតាំងពីឆ្នាំ ១៩៥៩ ក្រោយបរាជ័យនៃការក្រោកឈរឡើងដោយអាវុធប្រឆាំងរដ្ឋាភិបាលចិន។ ជាមួយគ្នានេះអ្នកដែលគាំទ្រទីបេឯករាជ្យបានរស់នៅក្នុងទីក្រុង Dharmsala ប្រទេស ឥណ្ឌាដែលមានរដ្ឋាភិបាលទីបេក្រៅប្រទេស៕
- ចិនបណ្តេញសមាជិករដ្ឋសភា៤៥រូបពីបទទិញអាសនៈ
រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃទី១៣ខែកញ្ញាបានប្រកាសថា សមាជិករដ្ឋសភា៤៥រូបមកពីខេត្តលីវនីញត្រូវបានដកហូតតំណែងដោយសារតែ មានសកម្មភាព បន្លំសន្លឹកឆ្នោត (ទិញអាសនៈ)។
គណៈកម្មធិការកិច្ចការសភារបស់ចិនNPC បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែកញ្ញា នោះគឺដើម្បីវាយតម្លៃពីលទ្ធផលនៃការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខេត្តលីវនីញ។ ហេតុការណ៍ខាងលើត្រូវបានបណ្តេញព័ត៌មានចិន CCTV ផ្សាយថា ជាហេតុការណ៍មិនធ្លាប់កើតមានឡើយតាំងពីឆ្នាំ១៩៤៩។
នៅក្នុងកិច្ចប្រជុំជាពិសេសរបស់ NPC សារព័ត៌មានស៊ីនហួបានផ្សាយថា តំណាង រាស្ត្រ៣៨រូបក្នុងចំណោម៦២រូបក្នុងខេត្តលីវនីញត្រូវបានដកអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយសារបន្លំសន្លឹកឆ្នោត។ ក្រៅពី នេះនៅមានតំណាងប្រជាជនខេត្តលីវនីញ៥២៣រូបទៀតត្រូវបានគេរកឃើញថា មានសកម្មភាពកេងបន្លំដូចគ្នា ហើយត្រូវ លាលែងពីតំណែងឬត្រូវដកហូតតំណែងតែម្តង។
ការបន្លំសន្លឹកឆ្នោតជាផ្នែកមួយនៃអំពើពុករលួយពាក់ព័ន្ធនឹងប្រធានគណៈកម្មាធិការសភាលោក Wang Min។ បុគ្គលរូបនេះក៏បានចាប់ឃុំខ្លួនពីបទពុក រលួយនៅក្នុងកិច្ចប្រជុំ PNC កាលពីខែមីនាកន្លងមកដែរ។
លោក វ៉ាង មីញ ទទួលរងការចោទប្រកាន់ពីបទពុករលួយ គ្រប់ទីកន្លែងពិសេសនៅក្នុងការបោះឆ្នោតឃុំសង្កាត់២លើកកន្លងមក។ មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តលីវនីញដូចជាអតីតអនុប្រធានសភាលោក Zheng yuzhou និងលោក Wang Yang ព្រមទាំងអតីតប្រធានសន្តិសុខលោក Su hongzhang ក៏ត្រូវបានចាប់ឃុំខ្លួនពីបទពុករលួយផងដែរ។
- ប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសហ្ស៊ីកានៅរដូវភ្លៀង
បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងការឆ្លងរាល
ដាលនៃវីរុសហ្ស៊ីកាក្រោយពេលដែលជំងឺនេះបានឆ្លងចូលប្រទេសជាច្រើនក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃជាដើម។
កន្លងមកក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ចាប់តាំងពីខែមករាមកទល់ពេល នេះវីរុសហ្ស៊ីកា (Zika) នៅក្នុងប្រទេស បានកើនឡើងដល់២០០ករណីក្លាយជា
ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ។ សារព័ត៌មាន សិង្ហបុរី Channel News Asia ចេញផ្សាយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា ជាលើកដំបូងហើយ ដែលក្រសួងសុខាភិបាលថៃបញ្ជាក់ពីតួលេខករណីជំងឺហ្ស៊ីកា នៅក្នុងឆ្នាំនេះ។
សេចក្ដីប្រកាសនេះធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញក្រសួង
សុខាភិបាលអំពាវនាវឲ្យប្រជាជនថៃត្រូវបានរាយការណ៍ពីការគំរាមកំហែងរបស់
ជំងឺហ្ស៊ីកាទៅកាន់សាធារណជនបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថា ជំងឺ ហ្ស៊ីកាឆ្លងពីមូសខ្លាដែលសម្បូរទៅដោយមេរោគ ។
កន្លងមកថ្មីៗក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានរកឃើញករណីផ្ទុះឡើងជំងឺហ្ស៊ីកាថ្មីមួយនៅលើស្រ្តីមានផ្ទៃពោះម្នាក់ដែលរស់នៅទីក្រុង Johor Baru ដែលមានព្រំដែនជាប់នឹងប្រទេសសិង្ហបុរី។ អ្នកជំងឺគឺជាស្រ្តីអាយុ ២៧ឆ្នាំហើយមានផ្ទៃពោះប្រហែល៣ទៅ៤ខែហើយ។ នាងចាប់ផ្តើមមានរោគសញ្ញា កន្ទួលនិងគ្រុនក្តៅកាលពីថ្ងៃទី២ ខែកញ្ញា។ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីគឺលោកស្រី S.Subramaniam បានលើកឡើងនៅក្នុងសនិ្នសីទសារព័ត៌មានហើយការធ្វើតេស្តរកវីរុស ហ្ស៊ីកា បានបញ្ជាក់ថា វិជ្ជមានកាលពីថ្ងៃអង្គារ៕
ប្រែសម្រួល៖ ម៉ែវ សាធី