នាយឧត្តមសេនីយ៍ គន់ គីម សំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជនកម្ពុជា៥៦៥គ្រួសារនៅស្រុកឧដុង្គ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះបានជួប សំណេះសំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ៥៦៥គ្រួសារ ស្ថិត ក្នុងស្រុកឧដុង្គ ខេត្តកណ្ដាល ។

នាយកឧត្តមសេនីយ៍ គន់ គីម បានស្នើ ដល់ក្រុមការងារស.អ.ក គ្រប់ថ្នាក់ ត្រូវ យកចិត្តទុកដាក់មើលថែបងប្អូនយុទ្ធជន ពិការឲ្យបានដិតដល់ ព្រោះពួកគាត់ គឺជា វីរជនដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីសន្តិភាព និងការរស់នៅប្រកបដោយ សុខដុមរមនារបស់ប្រទេសជាតិ ។

បើតាមរបាយការណ៍ របស់សមាគម អតីតយុទ្ធជនកម្ពុជាស្រុក បានឲ្យដឹងថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកឧដុង្គ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះមាន ៥២៤នាក់ ដែលមានបន្ទុកសរុប៧៦៤ នាក់ ដែលក្នុងនោះសមាជិកជនពិការមាន ១៣៩នាក់ សមាជិកនិវត្តជនមាន១១៤ នាក់ សមាជិកជនបាត់បង់សមត្ថភាពការ ងារមាន៧នាក់ សមាជិកគ្រួសារជនពិការ មាន២២៨នាក់ សមាជិកគ្រួសារជនមរណៈ មាន៣៦នាក់ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះលោក នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភដល់ អតីតយុទ្ធជនដែលបានចូលរួមក្នុងម្នាក់ ៥០.០០០រៀលសរុបទឹកប្រាក់២៨.២៥០.០០០រៀល ៕

dw-10-768x511 ff-768x511

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print