ខេត្តមណ្ឌលគិរី៖ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មានករណីអំពើហឹង្សាគឺ យុវជនខ្មែរ និងយុវជនភ្នង ផឹកស្រាស្រវឹងទាស់សំដីកាប់គ្នា ម្នាក់រងរបួសដេកពេទ្យម្នាក់សមត្តកិច្ចចាប់ខ្លួន ។ ហេតុការណ៍បានកើតនៅចំណុចនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យមាន ខេត្តមណ្ឌលគិរី ។
ជនបង្កឡើងឈ្មោះ ផាន់ សុខ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជនរងគ្រោះឈ្មោះ ប្លាយ ខាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិភ្នង
មុខរបរកសិករ និងរស់នៅភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា ។ តាមការអះអាងពីអ្នកស្រុករៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុយុវជនទាំងពីរផឹកសុីជាមួយគ្នា ក្រោយមកក៏មានទាស់ពាក្យសំដី រហូតដល់ប្រើអំពើហឹង្សាខ្មែរកាប់ភ្នង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ រីឯជនដៃដល់ត្រូវបានសមត្តកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនឲ្យទៅដេកគុក ៕
ដោយ៖ សហការី