ខេត្តរតនគិរី៖ ផ្នែករដ្ឋបាលព្រៃឈើបកែវ បានរឹបអូសឈើអារឡាំង៤ជ្រុង កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
បើតាមការបញ្ជាក់ពីលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះថា ប្រភេទឈើលេខ១(សុក្រំ)មានចំនួន១៦ដុំ ដែលជនមិនស្គាល់មុខបានចូលលួចកាប់ឈើ នៅក្នុងចំណុចភូមិព្រិល ឃុំបខាំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
លោកបានបន្តទៀតថា លោកនឹងស្រាវជ្រាវរកមុខអ្នកកាប់បំផ្លាញឈើនេះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បច្ចុប្បន្ន កំពុងរកមធ្យោបាយដឹកជញ្ជូនឈើយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបកែវដើម្បីចាត់ការតាមនិតិវិធី ៕
...
ដោយ៖វុទ្ធឦសាន