លោក​អភិបាលខេត្តបាត់ដំបងចុះអន្តរាគមន៍ដោះស្រាយជាមួយប្រជាកសិករអោយដំណើរការចរាចរលើកំណាត់ផ្លូវជាតិលេខប្រាំឡើងវិញហើយមុននេះបន្តិច

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកអភិបាលស្រុកសង្កែបានប្រាប់នគរដ្រេហ្គនមុននេះថាៈ ករណីប្រជាកសិករបាតុកម្ម រឿងតម្លៃស្រូវធ្លាក់ថ្លៃ ធ្វេីការបិទផ្លូវនៅផ្លូវជាតិលេខ៥ ដោយយកគោយន្តដឹកស្រូវចាក់ស្រូវចោល បិទផ្លូវតវ៉ា នៅចំណុចអូរនប់ ឃុំកំពង់ព្រាង ស្រុកសង្កែ ខេត្តបាត់ដំបងនោះ បានដំណើរការចរាចរឡើងវិញហើយនៅវេលាម៉ោង១២និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។ បន្ទាប់ពីលោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះមកសម្របសម្រួលដោះស្រាយជាមួយប្រជាកសិករ។
ការតវ៉ានេះបានបង្កអោយមានការកកស្ទះចរាចរណ៍ខ្លាំងជិតមួយម៉ោងកន្លះមានចំងាយ ប្រហែលជាង១០គីឡូម៉ែត្រ៕

image  image image

...

ដោយ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print