នៅថ្ងៃទី៣ ខែមេសា នេះ ក្រសួងមុខងារសាធារណៈនឹងរៀបចំវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ»

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៣ ខែមេសា នេះ ក្រសួងមុខងារសាធារណៈនឹងរៀបចំវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗក្នុងក្របខណ្ឌរួមនៃការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ច្បាប់។

 

វេទិកានេះ មានគោលបំណងជម្រាបជូនសាធារណជន និងភាគីពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ អំពីវឌ្ឍនភាព និងលទ្ធផលការងារកែទម្រង់ដែលបានអនុវត្តកន្លងមក ដោយផ្ទាល់ពីយើងខ្ញុំ ព្រមទាំងស្វាគមន៍ការចូលរួមផ្តល់មតិយោបល់ និងធាតុចូលនានា ពាក់ព័ន្ធនឹងការអនុវត្តកិច្ចការងារខាងលើ។

 

On April 3, the Ministry of Civil Service will convene a Reform Forum on “Promoting Governance in Public Administration,” aimed at disseminating key achievements within the overarching framework of the Royal Government’s core reform agenda under the 7th Legislature of the National Assembly, including Public Administration Reform (PAR), Decentralization and Deconcentration (DD) Reform, the Public Financial Management (PFM) Reform Program, and Legal Reform.

 

The forum seeks to provide the public and interested stakeholders with direct insights into the progress and results of these reform efforts, as shared by the implementing institutions, while welcoming constructive comments and inputs related to the implementation of the above-mentioned reforms. ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print