ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមមានបុរសម្នាក់យកដបទឹកសុទ្ធវាយទៅលើនារីម្នាក់ ដែលកំពុងថតឃ្លីបវីដេអូ នៅចំណុចលើវិថីថ្មើរជើងចតុមុខ (Walk Street) កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្កបាន។

 

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានអញ្ជើញស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីអនុវត្តតាមនីតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ។ ប៉ុន្តែដោយខាងភាគីស្រ្តីរងគ្រោះមានការអធ្យាស្រ័យ យោគយល់ដោយមិនប្តឹងជនបង្កនោះទេ ដោយយោងជនបង្កទទួលសារភាពកំហុស និងសុំការអធ្យាស្រ័យពីស្រ្តីរងគ្រោះ និងសំណូមពរសមត្ថកិច្ចបញ្ចប់រឿង។ ជាមួយគ្នានេះជនបង្កបានទទួលស្គាល់នូវកំហុសឆ្គង និងបានធ្វើវីដេអូសុំទោសស្រ្តីរងគ្រោះជាសាធារណៈនូវទង្វើមិនគប្បី ដែលជាសកម្មភាពបំពាន ឬហិ ..;ង្សាទៅលើស្រ្តីរងគ្រោះ។

 

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំបុរសជាជនបង្ក និងឱ្យធ្វើកិច្ចសន្យាមិនប្តឹងប្តល់គ្នា ក្រោយមកសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងពីរត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print