ភ្នំពេញ÷ រថយន្ត Lexus CT- 200h មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំនិងបណ្ដាលឲ្យបុរសជាប្ដីអ្នកបើកបររងរបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ក្រោយបុរីជីប ម៉ុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus CT- 200h ពាក់ស្លាកលេខភ្នំពេញ2CA-0457បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរជាលក្ខណៈគ្រួសារប្រពន្ធនិងកូន ហើយបើកបរក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំនិងបុរសជាប្ដីអ្នកបើកបររងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
ដោយ÷ចន្ទ លីហ្សា










