ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តBYDមួយគ្រឿងបុកជាមួយម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើករត់មកក្នុងខុនដូមួយកន្លែងចូលដេកធ្វើព្រងើយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ នៅតែមិនឡើយផ្លូវ ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើមានរថយន្ត១គ្រឿងម៉ាក BYD
ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2CK-0671បើកបរដោយបុរសម្នាកមិនស្គាល់អត្តសញ្ញាណបានបុកជាមួយម៉ូតូកង់បីមួយគ្រឿងពាក់ស្លាកលេខតាកែវ1R-3165 បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើករត់មកចូលខុនដូមួយកន្លែងចូលដេកធ្វើព្រងើយ។ ប៉ុន្តែភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់គេចតាំងពីកន្លែងកើតហេតុរហូតមកដល់ផ្លូវ៦០៨ ក៏បានចូលខុនដូមួយកន្លែងរួចម្ចាស់រថយន្តូចូលដេកបាត់ធ្វើមិនដឹង ត្រូវបានបងប្អូនប្រជាពលរដ្ឋ តាមមកទាន់បង្កមានការភ្ញាក់ផ្អើលនៅមុចខុនដូរ រួចរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់រួចហៅម្ចាស់រថយន្តមកសម្របសម្រួលគ្នាជាមួយខាងភាគីម៉ូតូកង់បីបន្ទាប់មកខាងរថយន្តបង្កបានចេញសំណង២៥០ដុល្លារទៅឲ្យខាងភាគីម៉ូតូកង់បីដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ÷ចន្ទ លីហ្សា










