រថយន្ត Lexus CT- 200h បើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ ហើយបុរសជាប្តីអ្នកបើកបររងរបួស

ចែករំលែក៖

ភ្នំពេញ÷ រថយន្ត Lexus CT- 200h មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំនិងបណ្ដាលឲ្យបុរសជាប្ដីអ្នកបើកបររងរបួស។

 

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ក្រោយបុរីជីប ម៉ុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus CT- 200h ពាក់ស្លាកលេខភ្នំពេញ2CA-0457បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរជាលក្ខណៈគ្រួសារប្រពន្ធនិងកូន ហើយបើកបរក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំនិងបុរសជាប្ដីអ្នកបើកបររងរបួសធ្ងន់។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print