ភ្នំពេញ÷ រថយន្តឡង់គ្រីស័រសេ៊រីទំនើបមួយគ្រឿងពាក់ស្លាកលេខកម្ពុជា DVNA-789 បានបើកបំណងបត់ទៅស្ដាំដៃតែអ្នកបើកបរបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តហ្វដមួយគ្រឿងពាក់ស្លាកលេខរដ្ឋ19-2-0078 ដែលកំពុងចតស្ងៀមអែបចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត រួចរថយន្តបង្កហេតុព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ត្រូវបានរថយន្តមួយគ្រឿងផ្សេងទៀតដេញឃាត់ជាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦នៅតាមបណ្ដោយផ្លូវលេខ១៦០ កែងនឹងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
...
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់ហើយឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នានិងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ÷ចន្ទ លីហ្សា










