ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នឹងសហការរៀបចំពិព័រណ៍កម្ពុជាលើកទី១០ ឆ្នាំ២០២៦ នៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៦ នៅសួនឧទ្យាន Yoyogi Park Event Square ទីក្រុងតូក្យូ ដែលជាការប្រារព្ធដ៏ធំបំផុតនៃការបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរនៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំ ពិព័រណ៍កម្ពុជា រួមជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងប្រជាជនជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ នឹង សហការរៀបចំពិព័រណ៍កម្ពុជាលើកទី១០ ឆ្នាំ២០២៦ ដែលជាការប្រារព្ធដ៏ធំបំផុតនៃការបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរនៅប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៦ នៅសួនឧទ្យាន Yoyogi Park Event Square ទីក្រុងតូក្យូ។

 

ពិធីបើកពិព័រណ៍កម្ពុជា លើកទី១០ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ ប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា។ តំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន រួមមាន ឯកឧត្តម SHIMADA Tomoaki អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន និងភ្ញៀវកិត្តិយសផ្សេង ទៀតក៏នឹងមានវត្តមាន ផងដែរ។

 

ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះនឹងមានស្តង់ជាង ៥០ ដែលបង្ហាញពីម្ហូបអាហារខ្មែរ សិប្បកម្មចម្លាក់ប្រពៃណី ផលិតផលក្នុងស្រុក ព័ត៌មានទេសចរណ៍ និងកាលានុវត្តភាពនៃការធ្វើវិនិយោគ ដែលនឹងផ្តល់ជាវេទិកា ប្រកបដោយថាមវន្តសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការប្រាស្រ័យទំនាក់ទំនងជាមួយសហគមន៍ខ្មែរនៅ ប្រទេសជប៉ុន។

 

អ្នកទស្សនានឹងទទួលបានភាពសប្បាយរីករាយជាមួយការសម្តែងសិល្បៈជាច្រើនរួមមាន របាំប្រពៃណីខ្មែរដែល សម្តែងដោយសិល្បករ សិល្បៈការនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ការសម្តែងរបស់តារា ចម្រៀងខ្មែរ ការបង្ហាញទស្សនីយភាពវប្បធម៌របស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏ដូចការចូលរួមពីជន ជាតិជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ ផងដែរ។ ការសម្តែងសិល្បៈសម័យរបស់សិល្បករ សិល្បៈការនីខ្មែរ និង ជប៉ុន នឹងត្រូវបង្ហាញផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងការឱ្យតម្លៃគ្នាទៅវិញទៅមក។

...

 

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពអញ្ជើញយ៉ាងកក់ក្តៅចំពោះប្រជាពលរដ្ឋខ្មែរដែល កំពុងរស់នៅក្នុងប្រទេសជប៉ុន និងភ្ញៀវអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់មួយនេះ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print