ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់កំពុងដេកលេីឡាំប្រឺតាបានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវម្ចាស់ស្រែកឆោឡោផ្អេីលដល់ប្រជាពលរដ្ឋដេកឃាត់បានភ្លាមៗប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៦២ កែងផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះកំពុងដេកលង់លក់លេីឡាំប្រឺតាស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ ម៉ាកHONDA VISION ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8759មកធ្វេីសកម្មភាពឆក់យកខ្សែកបានសម្រេចហេីយព្យាយាមគេចខ្លួនភ្លាមនោះជនរងគ្រោះដឹកខ្លួនក៏ស្រែកឆោឡោឡេីងផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ច។
ក្រោយពេលកេីតហេតុសមត្ថកិច្ចឃាត់ជនសង្ស័យខាងលេីយកទៅប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរនិងបន្តតាមនីតិវិធីច្បាប់៕












