នគរបាលក្រុងកំពង់ចាមឃាត់ខ្លួនមុខសញ្ញាម្នាក់ប៉ុនប៉ងលួចក្នុងពិធីបុណ្យចូលឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ចាម÷ មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យ ដឹងនៅថ្ងៃទី១៥ ខែមេសានេះថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យគ្រប់កម្លាំងជំនាញខិតខំ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទ ល្មើស ពិសេសក្នុងព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ចាម ដើម្បីរក្សាបាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។

 

រហូតមកដល់វេលាម៉ោង១០:៣០នាទី នៅថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២៦ កម្លាំងជំនាញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមុខសញ្ញា ធ្វើសកម្មភាព ប៉ុនប៉ងលួច នៅក្នុងបរិវេណកម្មវិធីសង្ក្រាន្តមុខសាលាខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយក្នុងនោះ ឃាត់ខ្លួនមុខសញ្ញាបានចំនួន០១នាក់ ឈ្មោះ គា ដែន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពីបទលួច) និងឆែកឆេរ រកឃើញវត្ថុតាងដាក់ជាប់តាមខ្លួនមាន (កន្ត្រៃកាត់ដែកតូច) ប្រវែង៥Cmចំនួន០១ និងទូរស័ព្ទដែម៉ាក អាយហ្វូន ១២ប្រូមិច ចំនួន០១គ្រឿង ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ។

 

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកលេងកំសាន្ដនៅតាមកន្លែងកំសាន្តសប្បាយ នានា ក្នុងភូមិសាស្ត្រខេត្ត សូមផ្ដល់កិច្ចសហការ និងការព័ត៌មានឱ្យបានឆាប់រហ័ស ក្នុងករណីដែលមានសង្ស័យជាជនល្មើស គ្រប់សកម្មភាពដែលកើតឡើងជូនសមត្ថកិច្ចដែលនៅជិតបំផុត ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print