ឥណ្ឌូនេស៊ីបញ្ជាឲ្យបិទអាកាសយានដ្ឋានក្រុងបាលីជាបណ្តោះអាសន្នដោយសារតែការផ្ទុះភ្នំភ្លើង

ចែករំលែក៖

អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបានបញ្ជាឲ្យមានការបិទជាបណ្តោះអាសន្នអាកាសយានដ្ឋានទីក្រុងរមណីយដ្ឋានបាលី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ដោយសារការផ្ទុះភ្នំភ្លើង ។ ការបិទអាកាសយានដ្ឋាននេះនេះត្រូវបង្ខំឲ្យលុបចោលជើងហោះហើរជាច្រើនគ្រឿង ធ្វើឲ្យជាប់គាំងអ្នកទេសចរណ៍ជាច្រើននាក់នៅក្នុងអាកាសយានដ្ឋាន ។

លោក J A Barata អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានថ្លែងថា អាកាសយានដ្ឋាន Ngurah Rai ត្រូវតែបិទជាបណ្តោះអាសន្នក្នុងរយៈពេលច្រើនម៉ោងដោយសារតែផ្សែង និងផេះហ៊ុយចេញពីភ្នំភ្លើងឈ្មោះ Mount Raung ដែលមានទីតាំងស្ថិតនៅក្នុងកោះជ្វា ដែលជាកោះមួយដ៏សំខាន់របស់ឥណ្ឌូនេស៊ី ។

អាកាសចរណ៍អូរស្ត្រាលី Jetstar និងអាកាសចរណ៍អូស្ត្រីលីក្រុម Virgin ផងដែរ ពួកគេបានប្រកាសលុបចោលជើងហោះហើរទាំងឡាយរបស់ខ្លួនឆ្ពោះទៅកាន់ និងត្រឡប់មកវិញពីទីក្រុងបាលី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ។ នេះជាការលុបចោលជើងហោះហើរមួយស្ថិតក្នុងអំឡុងពេលដំណើរទេសចរណ៍ដ៏ទាក់ទាញរយៈចម្ងាយឆ្ងាយមួយ ដែលទាក់ទាញ់អ្នកទេសចរណ៍រាប់លាននាក់នៅជុំវិញពិភពលោកទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជារៀងរាល់ឆ្នាំ ។

ចាប់តាំងពីខែមិថុនា រៀងរហូតមក នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានការប្រកាសបិទអាកាសយានដ្ឋាន និងលុបចោលជើងហោះហើរជាបណ្តោះអាសន្ន យ៉ាងតិចក៏៤លើកដែរគិតរហូតមកដល់ពេលនេះដោយសារតែការគំរាមកំហែងពីផ្សែងនិងផេះបាញ់ចេញពីភ្នំភ្លើងដែលមានជីវិតកម្រិក ឬផ្ទុះឡើងវិញនោះ ។

អ្នកទេសចរណ៍ជាច្រើនពាន់នាក់បន្តជាប់គាំងនៅអាកាសយានដ្ឋាន អ្នកខ្លះសម្តែងការរអ៊ូរទាំថា មិនគួរណាភ្នំភ្លើងផ្ទុះចំពេលដែលដល់រដូវការធ្វើដំណើរកម្សាន្តទាល់តែសោះ ។

ហេតុការណ៍ធ្ងន់ជាងគេគឺបានកើតឡើងនៅចន្លោះរវាងថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ ដែលបង្ខំឲ្យអាកាសយានដ្ឋានចំនួន២ត្រូវបិទជាបណ្តោះអាសន្ន និងធ្វើឲ្យជើងហោះហើរប្រមាណ៩០០ត្រូវលុបចោលការចេញដំណើរ ឬពន្យារពេលការហោះហើរ ។ អំឡុងពេលនោះធ្វើឲ្យមានការជាប់គាំងអូសបន្លាយពេលជាច្រើនថ្ងៃ ទម្រាំមានការស្ងប់ស្ងាត់ពីការគំរាមកំហែងដោយសារភ្នំភ្លើង ។

មន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបន្ទុកបញ្ហាភ្នំភ្លើងបានបញ្ជាក់ថា ការបាញ់ផ្សែង និងផេះចេញពីភ្នំភ្លើងខាងលើកាលពីថ្ងៃទី៦ ខែសីហា គឺមានលក្ខណៈទ្រង់ទ្រាយធំជាងបណ្តាហេតុកាណ៍នានានាពេលកន្លងមក ។ លោក Gede Suantika បញ្ជាក់ថា ជាធម្មតាភ្នំភ្លើងបាញ់ផ្សែង និងផេះចេញទៅលើលំហរអាកាសបានប្រមាណ៧០០ម៉ែត្រ ទៅដល់៨០០ម៉ែត្រ ប៉ុន្តែនៅពេលនេះវាបានបាញ់ឡើងលំហរអាកាសរហូតជិត១០០០ម៉ែត្រ ។

ការត្រួតពិនិត្យស្តីអំពីផ្លូវអាកាសចរណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងតែរំខានដោយសារការផ្ទុះភ្នំភ្លើង ។ ឥណ្ឌូនេស៊ីជាប្រទេសដែលមានភ្នំភ្លើងច្រើនជាងគេបំផុត ដែលមានភ្នំភ្លើងមានជីវិតប្រមាណ១៣០ភ្នំភ្លើងនៅទូទាំងប្រទេស ៕

ដោយ៖ ថាច់ យ៉ាត

...

airport1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print