ចោរគាស់ផ្ទះអ្នកភូមិទាំងយប់ទាំងថ្ងៃត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ​ជាមុខសញ្ញាគាស់ផ្ទះ​ចូលលួចយកទ្រព្យសម្បត្តិគេមា្នក់​ បានត្រូវប្រជា​ពលរដ្ឋព័ទ្ធចាប់​វាយទ្រោម​ខ្លួន រួចប្រគល់ឱ្យនគរបាលមូល​ដ្ឋា​ន​ ​កា​លពីវេលាម៉ោង​៨និង១០នាទីព្រឹកថ្ងៃទី៦ខែសីហា២០១៥ ​នៅចំណុចផ្ទះលេខ៨៧S ផ្លូវម៉ាស៊ីនទឹក ស្ថិតក្នុងភូមិទី៣ សង្កាត់​ជ្រោ​យ​ច​ង្វារ ខ​ណ្ឌ​ជ្រោយ​ចង្វា ។

t1

ជនសង្ស័យដែលត្រូវសម្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះហាង ថាវី ភេទប្រុស អាយុ​១៩ឆ្នាំ មានមុខរបរនិង​កន្លែងស្នាក់នៅមិ​ន​ពិតប្រាកដ។ ចំណែកម្ចាស់ផ្ទះ​ឈ្មោះឡេង​ភេទប្រុស អាយុជាង60ឆ្នាំ បច្ចុប្បន្នទៅរស់​នៅ​ឯ​ប្រទេសបារាំង ។

តាមសម្ដីឈ្មោះមុច សុធឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកយាមផ្ទះខាងលើ មានស្រុកកំណើត​ភូមិត្រពាំងឈូក ឃុំបឹងស្រុកបារាយណ៍ ខេ​ត្ត​កំពង់ធំ បានរៀបរាប់ឲ្យដឹងថារាល់ថ្ងៃ​គាត់នៅយាមផ្ទះឲ្យម្ចាស់ផ្ទះឈ្មោះ ឡេង ដែលទៅរស់នៅប្រទេសបារាំង។ ផ្ទះនោះមានមុខក្រោយ ហើយ​រាល់​ថ្ងៃ​គា​ត់​នៅមើលការខុសត្រូវបណ្តើរជួសជុលបណ្តើរ។ គាត់ថា នៅយប់ថ្ងៃមុនកើតហេតុ ស្រាប់តែបាត់ទូរស័ព្ទណូគា​ចុចពិល២គ្រឿង លុយ៤០​ដុ​ល្លារ ចង្ក្រានហ្គាស១ ខ្សែភ្លើង៣ដុំ ដែលដាក់នៅក្នុងផ្ទះ ដែលកំពុងតែជួសជុល​នៅក្នុងដីឡូត៍មានរបងបិទជិត។

លុះដល់ព្រឹកឡើងស្រាប់តែគាត់ឮ​ប្រ​ជា​​ពលរដ្ឋស្រែកថា ចោរៗរួចហើយ ត្រូវតែជនសង្ស័យបានរត់ចូលទៅពួននៅក្នុងដីឡូត៍ដែលគាត់កំពុងនៅនោះ ទើបគាត់ចាប់ទុក ហើយត្រូវ​ប្រជាពលរដ្ឋ នាំគ្នាព្រួតវាយម្នាក់១ដៃ១ជើង រហូតបែកក្បាលហូរឈាមហើយទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍​ជ្រោយចង្វារយកទៅសាកសួរ ​។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះ បានរអ៊ូរទាំថា រាល់ថ្ងៃក្នុងភូមិតែងមានចោរគាត់ផ្ទះទាំងយប់​ទាំងថ្ងៃ ធ្វើឲ្យពួកគាត់រស់នៅមិនដែលសុខនោះទេ។ រហូតទើបតែមកដល់ថ្ងៃកើតហេតុ ទើបពួកគាត់បានប្រទះ​ឃើញជនសង្ស័យខាងលើ នេះមិនដឹងថាជាចោរតែម្នាក់នោះ ឬគ្រាន់តែជាបក្ខពួករបស់វានោះ។ ពួកគាត់សង្ឃឹម​ថា ក្រោយពីបានរកឃើញតម្រុយហើយ នគរបាលមូលដ្ឋាននិងស៊ើបសួររកឲ្យឃើញបក្ខពួករបស់វាឲ្យអស់ ដើម្បីធានាសុវត្ថិភាពភូមិ-ឃុំឲ្យពលរដ្ឋ ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច​សាកសួរនៅប៉ុស្តិ៍នគរបាលជ្រោយ​ចង្វា​រ​ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា ៕

ដោយ៖ វិបុល

t3

t4

...

t2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print