ជិះម៉ូតូមិនប្រយ័ត្នបុកទួលសុវត្ថិភាពដួល របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ស្រាល គ្រាដែលពួកគេស្រវឹងជោកជាំបានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ទៅដល់ចំណុចទួលសុវត្ថិភាពក៏បុកហោះហោះម៉ូតូ និងដួលអូសជាង៣០ម៉ែត្រ ។

vibol-2

ហេតុការណ៍នេះកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតជញ្ជីងថ្លឹងឡានកំបូល ក្នុងខណ្ឌពោធិ៍សែនជ័យ ។

ប្រភពក្បែរកន្លែងកើតហេតុបានឲ្យដឹងថា យុវជនទាំង២នាក់ពុំស្គាល់អត្តសញាណទេ បានជិះម៉ូតូមួយគ្រឿងម៉ាកគុប ពាក់ស្លាកលេខភ្នំពេញ1BD-1828 ឌុបគ្នាទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ដោយសារតែស្រវឹងជោកជាំផង ភ្លេចមើលទួលសុវត្ថិភាពដែលគេធ្វើដើម្បីឲ្យយានយន្តបន្ថយល្បឿន ដើម្បីចូលបង់លុយ ទើបជ្រុលបុកហោះ និងអូសម៉ូតូចម្ងាយជាង៣០ម៉ែត្រ របួសធ្ងន់ស្រាលទាំង២នាក់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទាំង២ទៅព្យាបាលនៅមន្ទីពេទ្យ។ ចំណែកម៉ូតូត្រូវបានយកមករក្សាទុករងចាំជនរងគ្រោះមកទទួលទៅវិញ ៕

ដោយ៖ វិបុល

...

vibol-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print