សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​និង​ព្រះករុណា​ព្រះមហាក្សត្រ​ស្ដេច​យាង​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​ មនុស្ស​ចាស់​ព្រះ​សីហ​នុ​រាជ​ ស្ថិត​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចព្រះ​មហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​ មាតា​ជាតិខ្មែរ​ និង​ព្រះករុណា​ព្រះបាទ​ព្រះ​ បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះ​មហា​ ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ ព្រឹក​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៥​ បាន​យាង​ ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពង់​បំផុត​ក្នុង​ព្រះ​ រាជពិធី​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​ មនុស្ស​ចាស់​“​ព្រះ​សីហ​នុ​រាជ​”​ ដែល​ស្ថិត​ ក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ រាជធានី​ភ្នំពេញ​ ។​ ​

32

នៅ​ក្នុង​ព្រះរាជ​ពិធី​ដ៏​នក្ខត្ដឫក្ស​នេះ​ មានការ​យាង​ និង​អញ្ជើញ​ចូលរួម​ពី​ សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ​ ព្រះ​អង្គ​ ម្ចាស់​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ ព្រះរាជ​វង្សា​ នុ​វង្ស​ សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ សម្ដេច​អគ្គ​មហា​ ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាក​ បាទ​ក្រហម​កម្ពុជា​ សម្ដេចចៅហ្វា​វាំង​ វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​ព្រះ​ បរមរាជវាំង​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​ មហាផ្ទៃ​ ឯកអគ្គរាជទូត​ ឯកអគ្គរដ្ឋទូត​ នានា​ប្រចាំ​កម្ពុជា​ ព្រមទាំង​លោក​ លោក​ ស្រី​ជា​សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ រដ្ឋ​ សភា​ រាជរដ្ឋាភិបាល​ មន្ដ្រីរាជការ​ កង​ កម្លាំងប្រដាប់អាវុធ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ ។​

​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់​ នេះ​ចំណាយ​ថវិកា​សាងសង់​ចំនួន​ ២.៩៨៥.០៩៨,៩៩​ដុល្លារ​អា​មេ​រិ​ក​ មាន​ កម្ពស់​៤​ជាន់​ មាន​ផ្ទៃ​សរុប​៥.០៤៨​ ម៉ែត្រការ៉េ​ ។​ ​

ក្នុង​ព្រះរាជ​សុន្ទរកថា​សម្ដេចព្រះ​ មហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​បាន​បញ្ជាក់​ថា​ ការ​កសាង​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ ចាស់​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​ សូ​វៀត​នេះ​គឺជា​ការ​រំលឹក​នូវ​ព្រះរាជ​ គុណូបការៈ​ដ៏​ធំធេង​របស់​ព្រះករុណា​ព្រះ​ នរោត្ដម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​កាល​ ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ ព្រះ​អង្គ​បាន​ កសាង​សមិទ្ធផល​ផ្នែក​សុខាភិបាល​ដើម្បី​ ថែទាំ​ និង​ព្យាបាល​សុខភាព​របស់​ប្រជា​ រាស្ដ្រ​ជា​កូនចៅ​ ចៅ​ទូត​របស់​ព្រះ​អង្គ​ ។​ ​

សម្ដេចព្រះ​មហាក្សត្រី​ទ្រង់មាន​ព្រះ​ សុ​វ​នី​យ៍​ទៀត​ថា​ ថវិកា​ដែល​បាន​ចំណាយ​ លើ​ការ​សាងសង់​អគារ​មណ្ឌល​ព្យាបាល​ មនុស្ស​ចាស់​នេះ​បាន​មក​ពី​ព្រះរាជ​ អំណោយ​ព្រះករុណា​ព្រះមហាក្សត្រ​ និង​ ដ​ង្វា​យ​របស់​សប្បុរស​ជនជាតិ​ អន្ដរជាតិ​ ដែល​បាន​ចូល​វិភាគទាន​ក្នុង​ឱកាស​ ប្រារឰ​ព្រះរាជ​ពិធីបុណ្យ​ថ្វាយ​ព្រះ​បរម​ សព​ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​ នរោត្ដម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ ជា​ ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នា​ពេល​កន្លង​ទៅ​ និង​បន្ដបន្ទាប់​ ។​ ជា​ពិសេស​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​យ៉ាងច្រើន​អាច​ឱ្យ​ ការ​សាងសង់​អគារ​នេះ​ដំណើរការ​ទាន់​ ពេលវេលា​សម្រាប់​ជួយ​សម្រាល​សេចក្ដី​ ទុក្ខ​លំបាក​របស់​ប្រជារាស្ដ្រ​កម្ពុជា​និង​ជា​ការ​អភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល​ ។​ ​

ព្រះ​អង្គ​មាន​ព្រះរាជ​ហឫទ័យ​រំពឹង​ថា​ សមិទ្ធផល​នេះ​នឹង​ដំណើរការ​ទៅ​ប្រកប​ ដោយ​និរន្ដរភាព​ ហើយ​ទទួល​បានការ​ ជួយ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត​ពី​គ្រប់​ មជ្ឈដ្ឋាន​ជាតិ​ អន្ដរជាតិ​ដើម្បី​រួមចំណែក​ ថែរក្សា​សុខភាព​មនុស្ស​ចាស់​ ។​ ​

ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ ខ្មែរ​ទ្រង់មាន​ព្រះ​សវនីយ៍​រំលឹក​ផង​ដែរ​ថា​ មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ជា​សមិទ្ធ​ ផល​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៦០​ ក្នុង​សម័យ​សង្គមរាស្ដ្រនិយម​ ។​ រយៈ​ ពេល​ជាង​៥០​ឆ្នាំ​កន្លង​មក​ហើយ​មន្ទីរ​ ពេទ្យ​នេះ​នៅ​តែ​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ ការ​ព្យាបាល​ជូន​ប្រជារាស្ដ្រ​កម្ពុជា​ ។​ ​

សូម​បញ្ជាក់​ថា​ មណ្ឌល​ព្យាបាល​ មនុស្ស​ចាស់​ ព្រះ​សីហ​នុ​រាជ​ ចាប់ផ្ដើម​ កសាង​ឡើង​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​ បំផុត​របស់​សម្ដេចព្រះ​មហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​ មាតា​ជាតិខ្មែរ​ក្នុង​គោលបំណង​ជួយ​ថែ​ រក្សា​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ មាន​វ័យចាស់​ជរា​ ។​

​នៅ​ជាន់​ផ្ទាល់​ដី​មានមុខ​ងារ​សំខាន់​ ក្នុង​ការ​ផ្ដល់​សេវាកម្ម​រួម​មាន​ កន្លែង​ រដ្ឋបាល​ កន្លែង​ផ្ដល់​ព័ត៌មាន​ កន្លែង​ទទួល​ ភ្ញៀវ​ បន្ទប់​រង់ចាំ​ បន្ទប់​ពិគ្រោះ​ជំងឺ​៣​ បន្ទប់​ បន្ទប់ពិសោធន៍​ បន្ទប់​ស្ដារ​កាយ​ សម្បទា​ បន្ទប់​ព្យាបាល​ដោយ​ចលនា​ កៅអី​រុញ​ បន្ទប់​ស្អំ​ បន្ទប់​ដាក់​សម្ភារ​ បន្ទប់​ស្នាក់​នៅ​របស់​អ្នកជំងឺ​ ជំនួយការ​ ព្យាបាល​ សាល​ប្រជុំ​ព្រះ​សីហ​នុ​រាជ​ ។​ ​

ជាន់​ទី​២​ មាន​បន្ទប់​ប្រចាំការ​ បន្ទប់​ វេជ្ជបណ្ឌិត​ បន្ទប់​សម្រាក​ និង​ព្យាបាល​ បន្ទប់​ជួបជុំ​ និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​អ្នក​ ជំងឺ​សម្រាក​ និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ និង​មាន​វេរ៉ងដា​រួម​សម្រាប់​អ្នក​កំដរ​ អ្នកជំងឺ​សម្រាក​បាន​ ។​ ​

ជាន់​ទី​៣​ មាន​មុខងារ​សម្រាប់​សម្រាក​ និង​ព្យាបាល​ពិសេស​ មាន​បន្ទប់​សម្រាក​ ឯកជន​ដែល​មាន​បំពាក់​សម្ភារ​គ្រប់​ ប្រភេទ​ដូច​ជា​ គ្រែ​ប្រើ​ដោយ​ប្រព័ន្ធ​ ស្វ័យប្រវត្ដិ​ ។​ ជាន់​នេះ​មាន​ទីធ្លា​សម្រាប់​ ហាត់ប្រាណ​ និង​យក​ខ្យល់អាកាស​ ។​ គ្រប់​គ្រែ​ទាំងអស់​សម្រាប់​អ្នកជំងឺ​សុទ្ធ​ តែ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​អុកស៊ីហ្សែន​ ខ្យល់​ និង​ប្រព័ន្ធ​បឺត​បំពង់​ដង្ហើម​ ប្រព័ន្ធ​ ហៅ​ជំនួយ​ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ ប្រកាស​អាសន្ន​ ជណ្ដើរ​សុវត្ថិភាព​ និង​ ធម្មតា​…​។​ អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ ចាស់​នេះ​មាន​គ្រែ​សរុប​៥៦​គ្រែ​សម្រាប់​ព្យាបាល​មនុស្ស​ចាស់ជរា​ ៕​

ដោយ៖ ហេង​ សូ​រិ​យា​ 

21

61

5

...

4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print