ភ្នំពេញ៖ បុរសម្នាក់បានឡេីងលេីជណ្តេីរផ្សារដែកមិនប្រយ័ត្នក៏ឆក់ខ្សែភ្លេីងបណ្តាលឱ្យធ្លាក់ចុះមកក្រោយស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ នៅភូមិ ព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ វង្ស ម៉ាប់ ភេទប្រុសអាយុ ៦៤ ឆ្នាំ មានកូនចំនួន ៣ នាក់ស្នាក់នៅ ភូមិ ព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។
...
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងលេីជណ្តេីរដេីម្បីផ្សារដែកនៅក្នុងផ្ទះខណៈកំពុងផ្សារក៏ប៉ះខ្សែភ្លេីងដែលដាច់រលាត់បណ្តាលឱ្យឆក់ធ្លាក់ពីជណ្តេីរស្លាប់ភ្លាមៗ ។
ប្រភពដដែលបានបន្តថា ភ្លាមនោះប្រពន្ធកូនឃេីញដោយមិនអស់ចិត្តក៏បញ្ជូនទៅមន្ទីរពេទ្យតែគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបដឹកយកមកផ្ទះធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ










