បុរសម្នាក់ផ្សារដែកឆក់ខ្សែភ្លេីងស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានឡេីងលេីជណ្តេីរផ្សារដែកមិនប្រយ័ត្នក៏ឆក់ខ្សែភ្លេីងបណ្តាលឱ្យធ្លាក់ចុះមកក្រោយស្លាប់ភ្លាមៗ​ បង្កការភ្ញាក់ផ្អេីលកាលថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ នៅភូមិ ព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ វង្ស ម៉ាប់ ភេទប្រុសអាយុ ៦៤ ឆ្នាំ មានកូនចំនួន ៣ នាក់ស្នាក់នៅ ភូមិ ព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

...

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានឡេីងលេីជណ្តេីរដេីម្បីផ្សារដែកនៅក្នុងផ្ទះ​ខណៈកំពុងផ្សារក៏ប៉ះខ្សែភ្លេីងដែលដាច់រលាត់បណ្តាលឱ្យឆក់ធ្លាក់ពីជណ្តេីរស្លាប់ភ្លាមៗ​ ។
ប្រភពដដែលបានបន្តថា​ ភ្លាមនោះប្រពន្ធកូនឃេីញដោយមិនអស់ចិត្តក៏បញ្ជូនទៅមន្ទីរពេទ្យតែគ្រូពេទ្យបានបញ្ជាក់ថា​ ជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបដឹកយកមកផ្ទះធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print