រថយន្ត២គ្រឿងបុកគ្នានៅស្តុបផ្លូវបំបែកជាបួនបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនបរទេសម្នាក់បានបើករថយន្តម៉ាកLexus CT 200h មួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកTOYOTA PRIUS បើកបត់ឆ្លងស្តុបបណ្តាលឲ្យភាគីម្ចាស់រថយន្តទាំងសងខាងរងរបួសធ្ងន់៣នាក់ស្រាល ១នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦ស្ថិត នៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

 

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកTOYOTA PRIUSមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BL-7608រួមដំណើរជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ទិសដៅពីកើតទៅលិចលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ឆ្វេងឆ្លងស្តុបឆ្ពោះទៅផ្លូវម្ខាងទៀតខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកLexus CT 200h ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2CA-2559 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតជាជនជាតិខ្មែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតឆ្លងស្តុបក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត TOYOTA PRIUSពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹងបណ្ដាលឱ្យភាគីម្ចាស់រថយន្ត toyota prius ជាប្ដីប្រពន្ធ ខ្ទាតចេញពីរថយន្តធ្លាក់មកខាងក្រៅរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមចំណែកឯនារីជាជនជាតិខ្មែរ។ភាគីម្ចាស់រថយន្តមួយគ្រឿងទៀតត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែងក្បែរនោះផងដែរ។

...

 

បន្ទាប់ពីកើតហេតុខាងលើដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print