អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់៣នាក់ពាក់ព័ន្ធករណីរំលោភលើទំនុក ចិត្ត ធ្វើឱ្យខូចខាតដោយចេតនានិងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣ នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ធ្វើឱ្យខូចខាតដោយចេតនា និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

 

សូមរំលឹកថា តាមបណ្ដឹងរបស់ជនរងគ្រោះមានឈ្មោះ រ័ត្ន ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦រ បានដាក់ពាក្យបណ្តឹងមកកាន់កម្លាំងជំនាញកងរាជអាវុធហត្ថ ប្ដឹងបុគ្គលម្នាក់មានឈ្មោះ កួយ ភារិទ្ធ និងបក្យពួក ដែលបានយកម៉ូតូរបស់ខ្លួន ម៉ាកហុងដា សេរីឆ្នាំ២០២៤

ពណ៌ឈាមជ្រូក រត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីរងគ្រោះ នៅវេលាម៉ោង០៤:០៧នាទីល្ងាច នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបើកការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួន បានជនសង្ស័យ១នាក់ នៅចំណុចផ្ទះជួលមួយកន្លែងដែលមានស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

 

ជនសង្ស័យមានឈ្មោះ កួយ ភារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លុះបន្ទាប់មកទៀត កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងច្បារមន បានបន្តស្រាវជ្រាវ កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានឈ្មោះ ហាក់ ដារ៉ាវុធ(ហៅម៉ុក) ដែលជាអ្នកយកម៉ូតូបន្ត នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។

 

ក្រោមវិធានជំនាញរបស់អាវុធហត្ថ នៅវេលាម៉ោង១៧.១៥នាទី ថ្ងៃ-ខែ-ឆ្នាំ ដដែល បានបន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ មានឈ្មោះ ហ៊ា សក្កដា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិអន្លុងភេ ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

 

ដកហូតវត្ថុតាងបានរួមមាន៖ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០២៤ ពណ៌ឈាមជ្រូក។បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print