ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ TOYOTA Prius បុកជាមួយរថយន្ត TOYOTA ALPHARDនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរថយន្ត ALPHARD ក្រឡាប់ផ្ងារជេីងម្ខាង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥កា កែងផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេកកេីតហេតុគេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាកTOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2S-8193 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៥k ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ដ TOYOTA ALPHARD ពាក់ផ្លាកលេខ ភ្នំពេញ 2CB-7715 ធ្វេីដំណេីរចេញពីផ្លូវបេតុងពីលិចទៅកេីតក៏ត្រូវរថយន្តព្រូសបុកចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្ដ TOYOTA ALPHARD ក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតទាំងសងខាងយ៉ាងដំណំ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ










