រដ្ឋសភាកម្ពុជា នឹងរៀបចំកម្មវិធី «សភាត្រាប់» នៅថ្ងៃទី២១ ខែមេសា ស្អែកនេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃស្អែកនេះ វិមានរដ្ឋសភានឹងបើកទ្វារស្វាគមន៍យុវតីឆ្នើមប្រមាណ ៨០រូប មកពីទូទាំងប្រទេស ដើម្បីចូលរួមក្នុងកម្មវិធី «សភាត្រាប់ (Mock Parliament)»។

 

«សភាត្រាប់» គឺជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលផ្តល់ឱកាសឱ្យយុវតី៖

✅ ស្វែងយល់ពីតួនាទី និងនីតិវិធីនៃស្ថាប័ននីតិប្បញ្ញត្តិ។

✅ ពង្រឹងសមត្ថភាពជជែកដេញដោល និងភាពជាអ្នកដឹកនាំ។

✅ ជំរុញការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ និងអភិវឌ្ឍន៍ជាតិ។

 

រូបភាពនៃយុវជននៅថ្ងៃនេះ គឺជាអនាគតនៃអ្នកដឹកនាំនៅថ្ងៃស្អែក! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print